- 2020-03-26 10:59:26
- បាល់ទាត់
Zlatan ត្រុវបានជើងខ្លាំងលីគទី២អង់គ្លេសចែចូវ មុនពេលសម្រេចទៅ AC Milan
- 2020-03-26 10:59:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zlatan ត្រុវបានជើងខ្លាំងលីគទី២អង់គ្លេសចែចូវ មុនពេលសម្រេចទៅ AC Milan
ចន្លោះមិនឃើញ
លោក Andrea Radrizzani ម្ចាស់ក្លឹប Leeds United បាននិយាយទៅកាន់សារព័ត៌មាន Sky Sport កាលពីពេលថ្មីៗនេះថាខ្សែប្រយុទ្ធ Zlatan Ibrahimovic ប៊ិះមកលេងឲ្យក្លឹបរបស់លោក មុនពេលកីឡាកររូបនេះបានសម្រេចចិត្តច្បាស់លាស់ទៅឲ្យក្លឹប AC Milan។
លោក Radrizzani បាននិយាយថា ៖ " កាលនោះខ្ញុំបាននិយាយទៅ Zlatan ហើយពេលនោះហើយជាពេលដែលគេសម្រេចចិត្តចុងក្រោយ។ គេក៏បានជ្រើសយក AC Milan។ Zlatan បានផ្ដល់ចម្លើយមួយយ៉ាងច្បាស់លាស់និង ស្មោះត្រង់ចំពោះរឿងនេះ " ។
ម្ចាស់ក្លឹបរូបនេះបានបន្តថា ៖ " ចុងបញ្ចប់គេជ្រើសរើសទៅលេងឲ្យក្លឹបអ៊ីតាលី AC Milan បែបនេះ ព្រោះគេដក់ជាប់គំនិតមួយគឺចង់នាំមកនូវភាពជោគជ័យម្ដងទៀតនៅក្នុងក្លឹបមួយហ្នឹង " ។
គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ Zlatan Ibrahimovic ធ្លាប់មកលេងក្លឹប AC Milan ម្ដងកាលពីឆ្នាំ ២០១០ដល់ ២០១២ហើយត្រលប់មកឲ្យក្លឹបនេះម្ដងទៀតចាប់តាំងពីដើមឆ្នាំ ២០២០កន្លងទៅនេះ៕