
- 2014-10-14 16:27:41
- បាល់ទាត់
បាត់មុខ៩ខែ Walcott ចូលហ្វឹកហាត់បានវិញហើយ ត្រៀមប្រកួតថ្ងៃសៅរ៍នេះ
- 2014-10-14 16:27:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាត់មុខ៩ខែ Walcott ចូលហ្វឹកហាត់បានវិញហើយ ត្រៀមប្រកួតថ្ងៃសៅរ៍នេះ
ចន្លោះមិនឃើញ
Theo Walcott បានបញ្ជាក់ពីសមត្ថភាពរបស់គេថាអាចចូលលេងបានវិញហើយ បន្ទាប់ពីបង្ហាញខ្លួនចូលហ្វឹកហាត់ជាលើកដំបូងក្រោយជាពីរបួសដែលកើតឡើងតាំងពីខែមករា។
Walcott អាចចូលហ្វឹកហាត់បានវិញនេះជាដំណឹងល្អខ្លាំងណាស់សម្រាប់លោក Arsene Wenger ខណៈដែលកាំភ្លើងធំកំពុងបាត់បង់តួអង្គសំខាន់ៗដូចជា Mesut Ozil, Aaron Ramsey និង Olivier Giroud ជាដើម។ អ្នកចាត់ការវ័យ៦៤ឆ្នាំរូបនេះបាននិយាយទៀតថា៖ “Theo មិននៅឆ្ងាយពីយើងនោះទេ គេមិនបានជួយក្រុមអស់ពេលជាយូរណាស់មកហើយ។ ការត្រលប់មកវិញរបស់គេនេះធ្វើឱ្យកីឡាករទាំងអស់ព្យាយាមហ្វឹកហាត់ខ្លាំងណាស់។ ពួកគេមកវិញជាក្រុមហើយនេះជាដំណឹងល្អខ្លាំងណាស់” ។
ខ្សែបម្រើស្លាបវ័យ២៥ឆ្នាំរូបនេះអាក់ខានលេងឱ្យ Arsenal តាំងពីខែមករាមកម៉្លេះដោយសាររបួសដាច់សរសៃពួរជង្គង់ពេលលេងទល់នឹង Spurs ។ ទោះជាអាចចូលហ្វឹកហាត់បានពេញជើងវិញក៏ដោយ ប៉ុន្តែការប្រកួតថ្ងៃសៅរ៍នេះរូបគេប្រហែលជាមិនអាចជាប់ជម្រើសដំបូងនោះទេ បានត្រឹមបម្រុងប៉ុណ្ណោះ៕
ព័ត៌មានជាច្រើនទៀតទៀតជុំវិញកីឡាបាល់ទាត់អន្តរជាតិ
ប្រែសម្រួល៖ មុន្នី រម្យ
ប្រភព៖ dailymail