• 2015-06-02 22:59:11
  • បាល់ទាត់

Walcott ​នឹង​​ពិភាក្សា​រឿង​​អនាគត​ជាមួយ​ Arsenal និង​ចង់​លេង​ខ្សែ​ប្រយុទ្ធ

  • 2015-06-02 22:59:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរ​បុរស​ក្រុម​ Arsenal នៅ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ FA Cup ​កីឡាករ​ Theo Walcott ​នឹង​ពិភាក្សា​ជាមួយ​ក្លិប​នៅ​សប្ដាហ៍​នេះ ពី​រឿង​អនាគត​របស់​ខ្លួន និង​ចង់​ដឹង​ថា​ តើ​លោក​ Arsène Wenger ​​ចង់​ឲ្យ​ខ្លួន​លេង​នៅ​តំបន់​ណា​ច្រើន​ជាង បើ​ចុះ​កិច្ចសន្យា​ថ្មី ខណៈ​ដែល​​ខ្លួន​លោក​ផ្ទាល់ ​ចង់​លេង​ជា​ខ្សែ​ប្រយុទ្ធ​ច្រើន​ជាង។

 

 

​ខ្សែ​បម្រើ​ស្លាប​​ជម្រើស​ជាតិ​​អង់គ្លេស វ័យ​២៦​ឆ្នាំ ដែល​នៅ​ជាប់​កុងត្រា​១​ឆ្នាំ​ ថ្លៃ​ឈ្នួល​៩០ ០០០​ផោន ក្នុង​១​សប្ដាហ៍ នឹង​ចរចា​គ្នា​ជាមួយ​ក្លិប​កាំភ្លើង​ធំ នៅ​សប្ដាហ៍​នេះ អាច​នឹង​បន្ត​​កុង​ត្រា​រយៈពេល​វែង​បន្ត​ទៀត។

 

បើ​ក្រឡេក​ទៅ​មើល​ស្ថិតិ​របស់​ Walcott ដែល​លេង​នៅ​តំណែង​ខ្សែ​ប្រយុទ្ធ​កណ្ដាល ពិត​ជា​មុត​ស្រួច​មែន​ទែន។ ជាក់​ស្ដែង​ដូច​ជា​ការ​ប្រកួត​ Premier League ​ថ្ងៃ​ចុង​ក្រោយ ទល់​នឹង ​West Brom អតីត​កីឡាករ​ក្រុម​ Southampton បាន​ស៊ុត​ hat-trick ហើយ​ក្រោយ​ចប់​ការ​ប្រកួត ​​អ្នកចាត់ការ​ក្រុម​ West Brom លោក​ Tony Pulis ​បាន​និយាយ​ថា៖ "Walcott នៅ​តំបន់​ប្រយុទ្ធ? ខ្ញុំ​គិត​ថា គាត់​ពិត​មាន​ភាព​វ៉ៃ​ឆ្លាត​មែនទែន​ ដែល​លេង​នៅ​តំបន់​ប្រយុទ្ធ​ ហើយ​ចលនា​របស់​គាត់​ពិត​ជា​ល្អ​មែនៗ"។

 

 

ដោយ​សារ​ទម្រង់​លេង​ដ៏​ល្អ Walcott ក៏​បាន​ជាប់​ជា​ជម្រើស​ដំបូង ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ FA Cup និង​បាន​ស៊ុត​គ្រាប់​បើក​ឆាក​ ឲ្យ​កាំភ្លើង​ធំ​នាំ​មុខ​​ ខណៈ​ដែល​លទ្ធផល​សរុប Arsenal ​លត់​ Aston Villa ដល់​ទៅ​ ៤-០ និង​លើក​ពាន​ FA Cup លើក​ទី​១២ ​បាន​សម្រេច នៅ​កីឡដ្ឋាន Wembley កាល​ពី​ថ្ងៃ​សៅរ៍៕

 

​ចុះ​ប្រិយ​មិត្ត​យល់​ថា Walcott  ​លេង​​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​ ឬ​អត់?​

 

-ចុចអាន៖ Walcott៖ Arsenal ជា​ក្រុម​ខ្លាំង​បំផុត​នៅ​អឺរ៉ុប និង​អាច​លើក​ពាន​ឆ្នាំ​ក្រោយ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ mirror

មតិយោបល់
អត្ថបទថ្មី