
- 2015-04-30 21:07:06
- បាល់ទាត់
Walcott៖ Arsenal ជាក្រុមខ្លាំងបំផុតនៅអឺរ៉ុប និងអាចលើកពានឆ្នាំក្រោយ
- 2015-04-30 21:07:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Walcott៖ Arsenal ជាក្រុមខ្លាំងបំផុតនៅអឺរ៉ុប និងអាចលើកពានឆ្នាំក្រោយ
ចន្លោះមិនឃើញ
ខ្សែបម្រើ Theo Walcott បានលើកឡើងថា ក្រុមកាំភ្លើងធំ Arsenal គឺជាក្រុមខ្លាំងបំផុតនៅអឺរ៉ុប នៅពាក់កណ្ដាលរដូវកាលចុងក្រោយនេះ ហើយក៏ជាក្រុមដែលអាចនឹងលើកពាន Premier League នៅរដូវកាលក្រោយផងដែរ បើសិនជាកីឡាករពុំសូវមានរបួស។
ក្រុមកាំភ្លើងធំ របស់លោក Arsène Wenger គឺជាក្រុមមួយដែលឈ្នះ៨ប្រកួតជាប់គ្នា នៅ Premier League មុនពេលស្មើ ០-០ ទល់នឹង Chelsea នៅ Emirates Stadium កាលពីថ្ងៃអាទិត្យ ខណៈដែល Walcott ក៏បានបង្ហាញខ្លួនជិត១០នាទីដែរ ក្រោយដូរចូលជំនួស Olivier Giroud នៅចុងម៉ោង។
កីឡាករវ័យ២៦ឆ្នាំ ដែលញាំញីដោយសាររបួសជាច្រើនរូបនេះ បានប្រាប់ដល់វិបសាយក្លិប Arsenal ថា៖ "ខ្ញុំគិតថា ក្រុមរបស់យើងលេងបានល្អខ្លាំងណាស់នៅរដូវកាលនេះ ហើយមុនបើករដូវកាលក៏គ្មានអ្នកណាម្នាក់យល់ថា យើងជាក្រុមប្រជែងយកជើងឯកដែរ។ ឆ្នាំនេះ យើងគឺជាក្រុមខ្លាំងបំផុតនៅអឺរ៉ុប ព្រោះមានកីឡាករល្អៗជាច្រើន។ បើមិនមានកីឡាកររបួសច្រើននៅរដូវកាលក្រោយទេ ខ្ញុំគិតថា យើងនឹងអាចលើកពាន"។
Arsenal នឹងត្រូវធ្វើដំណើរទៅកាន់ KC Stadium ប៉ះ Hull City នៅយប់ថ្ងៃច័ន្ទ ដើម្បីប្រជែងយកតំណែងលេខ២ ពីក្រុម Manchester City វិញ និងដើម្បីកក់ក្ដៅជាប់ទៅលេងនៅក្របខ័ណ្ឌកំពូលអឺរ៉ុប Champions League នៅរដូវកាលក្រោយដោយស្វ័យប្រវត្តិ៕
ចុះប្រិយមិត្តយល់ស្របតាមការលើកឡើងរបស់ Walcott ខាងលើនេះ ដែរឬទេ?
-ចុចអាន៖ Henry ថា Arsenal មិនអាចឈ្នះពានទេ បើនៅតែយក Giroud ជាខ្សែប្រយុទ្ធ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail