• 2023-11-17 12:47:05
  • បាល់ទាត់

Endrick ស្ថិត​ក្នុង​ចំណោម​កីឡាករ​ក្មេង​បំផុត​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល

  • 2023-11-17 12:47:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Endrick ក្លាយ​ជា​កីឡាករ​ទី ៤ ដែល​មាន​វ័យ​ក្មេង​បំផុត​ក្នុង​ការ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល។

Endrick បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​រវាង​ប្រេស៊ីល និង​កូឡុំប៊ី​នា​ថ្ងៃ​នេះ។ កូឡុំប៊ី បាន​យក​ឈ្នះ​ប្រេស៊ីល​ក្នុង​លទ្ធផល ២ ទល់​នឹង ១។

ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​នា​ថ្ងៃ​នេះ ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ Endrick គឺ​កីឡាករ​វ័យ​ក្មេង​លំដាប់​ទី ៤ ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​ឈុត​ធំ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ដោយ​ខ្សែ​ប្រយុទ្ធ​មាន​វ័យ​ត្រឹម​តែ ១៧ ឆ្នាំ ៣ ខែ និង ២៧ ថ្ងៃ​ប៉ុណ្ណោះ។

កីឡាករ ៣ រូប​ទៀត ដែល​កាន់​កំណត់​ត្រា​លេង​ឲ្យ​ប្រេស៊ីល​វ័យ​ក្មេង​ជាង​គេ គឺ​មាន​ដូច​ត​ទៅ។ ទី​មួយ គឺ​ខ្សែ​ប្រយុទ្ធ Pele ដែល​មាន​វ័យ​ត្រឹម​តែ ១៦ ឆ្នាំ និង ៨​ខែ​ប៉ុណ្ណោះ កាល​ពី​ពេល​បង្ហាញ​មុខ​លេង​ឲ្យ​ប្រេស៊ីល​ដំបូង​កាល​ពី​ឆ្នាំ ១៩៥៧។ ទី​ពីរ គឺ​ខ្សែ​ស្លាប Edu មាន​វ័យ ១៦ ឆ្នាំ និង ៩​ខែ នៅ​ពេល​​លេង​ឲ្យ​ប្រេស៊ីល​ដំបូង​កាល​ពី​ឆ្នាំ​ ១៩៦៦។ ទី​បី គឺ​កីឡាករ​ប្រយុទ្ធ Coutinho មាន​វ័យ ១៧ ឆ្នាំ និង​២៨​ ថ្ងៃ​នៅ​ពេល​បង្ហាញ​មុខ​ដំបូង​ឲ្យ​ប្រេស៊ីល​កាល​ពី​ឆ្នាំ ១៩៦០។

Endrick បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លឹប​ប្រេស៊ីល Palmeiras ហើយ​នឹង​ចូល​រួម​ជាមួយ​ក្លឹប Real Madrid នៅ​ខែ​កក្កដា​ ឆ្នាំ​ក្រោយ៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់