• 2023-11-10 12:51:37
  • បាល់ទាត់

Evan Ferguson បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Brighton រហូត​ដល់​ឆ្នាំ​២០២៩

  • 2023-11-10 12:51:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Evan Ferguson បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Brighton & Hove Albion ជា​ផ្លូវ​ការ​នៅ​ក្នុង​ថ្ងៃ​នេះ​។

កីឡាករ​នេះ​បាន​បន្ត​កុងត្រា​ថ្មីជា​មួយ​ក្លឹប​ខាង​លើ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៩។

Evan បាន​មក​លេង​ឲ្យ​ក្រុម​ឈុត​ធំ​ Brighton តាំង​ពី​រដូវកាល​ឆ្នាំ​២០២១/២២ ដោយ​ចូល​លេង​ឲ្យ​ក្លឹប​នេះ​បាន​ ៤១ប្រកួត​ និង​ស៊ុត​ចូល​ ១៥គ្រាប់​។

ខាង​ថ្នាក់ដឹនាំក្លឹប​ Brighton បាន​សម្ដែងការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ ដែល​បាន​ Evan ធ្វើ​ការ​បន្ត​កុងត្រា​ថ្មី​ក្លឹប​ ហើយ​កីឡាករ​នេះ​ផ្ទាល់​ក៏​បាន​បង្ហាញ​ការ​សប្បាយ​ចិត្ត​ផង​ដែរ​ ដែល​ក្លឹប​បាន​ផ្ដល់ឱកាស​៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់