• 2023-10-12 13:29:25
  • បាល់ទាត់

Van Dijk ស្នើ​ឲ្យ​មាន​ការ​គិត​គូរ​ពី​សុខភាព​កីឡាករ​លេង​នៅ​លីគ​អង់គ្លេស

  • 2023-10-12 13:29:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម Liverpool ខ្សែ​ការពារ Virgil van Dijk ស្នើ​ឲ្យ​មាន​ការ​គិត​គូរ​អំពី​សុខភាព​កីឡាករ​លេង​នៅ​លីគ​កំពូល​អង់គ្លេស។

កីឡាករ​សញ្ជាតិ​ហុល្លង់​វ័យ ៣២ ឆ្នាំ បាន​លើក​ឡើង​ជា​ប្រយោលថា នៅ​អង់គ្លេស ការ​ប្រកួត​មាន​កាន់​តែ​ច្រើន​ឡើង​ៗ។ បើ​ទោះ​ជា​ប្រាក់​ឈ្នួល​របស់​កីឡាករ​មាន​ទំហំ​ច្រើន​មែន ប៉ុន្តែ​សុខភាព​របស់​កីឡាករ​គួរ​ត្រូវ​បាន​គិត​គូរ។

ខ្សែ​ការពារ​រូប​នេះ​ អំពាវនាវ​ឲ្យ​កីឡាករ​មាន​លទ្ធភាព​ចូល​រួម​ក្នុង​ការ​ជជែក​ពិភាក្សា​ពាក់ព័ន្ធ​នឹង​កាល​វិភាគ​ដ៏​មមាញឹក​នៃ​ការ​ប្រកួត​របស់​ក្លឹប​លេង​ក្នុង​លីគ​កំពូល​អង់គ្លេស។

ក្នុង​ចំណោម​លីគ​កំពូល​ទាំង ៥ នៅ​អឺរ៉ុប រួម​មាន​អង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ បារាំង និង​ព័រទុយហ្គាល់ មាន​តែ​លីគ​កំពូល​អង់គ្លេស​ទេ ដែល​ជា​មធ្យម​លេង​ប្រកួត​ច្រើន​ជាង​គេ ហើយ​ញឹក​ជាង​គេ។

តួ​យ៉ាង​ ក្រុម​អង់គ្លេស ត្រូវ​លេង​ការ​ប្រកួត​ក្នុង​អំឡុង​ពេល​បុណ្យ​ណូអែល និង​នា​ពេល​ចុង​ឆ្នាំ ខណៈ​ពេល​លីគ​កំពូល​ដទៃ​ទៀត​មិន​មាន​រៀបចំ​ការ​ប្រកួត​បែប​នេះ​ឡើយ។ ម៉្យាង​ទៀត នៅ​អង់គ្លេស ក្លឹប​ធំៗ​អាច​ចូល​រួម​លេង​ការ​ប្រកួត​ក្នុង​ធំៗ​ដល់​ទៅ ៤ រួម​មាន​ Premier League កម្មវិធី Champions League ឬ Europa League កម្មវិធី FA Cup និង​កម្មវិធី League Cup។ ចំណែក​ឯ​លីគ​ធំៗ​អឺរ៉ុប​ផ្សេង​ទៀត ជា​មធ្យម​ចូល​រួម​លេង​ការ​ប្រកួត​ក្នុង​កម្មវិធី​តែ​ ៣ ប៉ុណ្ណោះ៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់