• 2023-10-04 11:39:10
  • បាល់ទាត់

Gavi ចង់​លេង​ឲ្យ Barca ជា​រៀង​រហូត

  • 2023-10-04 11:39:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Gavi ចង់​លេង​ឲ្យ Barcelona ជា​រៀង​រហូត​ពេញ​មួយ​អាជីព​ខ្លួន។

កីឡាករ​បាន​ថ្លែង​ប្រាប់​សារ​ព័ត៌មាន La Vanguardia ថា​ ចង់​លេង​ឲ្យ Barca ជា​រៀង​រហូត​ពេញ​មួយ​អាជីព​របស់​ខ្លួន។ Gavi សង្ឃឹម​ថា​ខ្លួន​អាច​នឹង​សម្រេច​ក្ដី​ស្រមៃ​នេះ​បាន ហើយ​មិន​ចង់​លេង​ឲ្យ​ក្លឹប​ណា​ផ្សេង​ទេ។

Gavi បាន​បញ្ជាក់​ទៀត​ថា នឹង​ខំ​គ្រប់​បែប​យ៉ាង ដើម្បី​បន្ត​លេង​ឲ្យ Barca។

Gavi គឺ​ជា​កីឡាករ​ថ្នាល​យុវជន​របស់ Barca ហើយ​ចូល​លេង​ឈុត​ធំ​ឲ្យ​ក្លឹប​នៅ​ឆ្នាំ ២០២១។​ កីឡាករ​បាន​វិវត្តន៍​ខ្លួន​រហូត​ក្លាយ​ជា​កីឡាករ​បង្គោល​របស់​ក្លឹប។ គិត​មក​ទល់​ពេល​នេះ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​វ័យ ១៩ ឆ្នាំ លេង​ ១០៥ ប្រកួត និង​ស៊ុត​ចូល ៧ គ្រាប់​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់