• 2023-08-18 12:34:33
  • បាល់ទាត់

ខ្សែ​ស្លាប​ល្បឿន​លឿន Walcott ប្រកាស​ចូល​និវត្តន៍

  • 2023-08-18 12:34:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ស្លាប Arsenal កីឡាករ Theo Walcott បាន​ប្រកាស​ចូល​និវត្តន៍​ហើយ​ពី​បាល់ទាត់។ នេះ​បើ​តាម​ការ​ប្រកាស​របស់​សាម៉ី​ខ្លួន​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម។

Walcott មាន​វ័យ ៣៤ ឆ្នាំ​នា​ពេល​បច្ចុប្បន្ន ហើយ​ធ្លាប់​លេង​ឲ្យ​ក្លឹប​ចំនួន ៣ រួម​មាន Southampton Arsenal និង Everton។

តាំង​ពី​ចាប់​អាជីព​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ២០០៥ កីឡាករ​លេង​សរុប ៥៦៤ លើក និង​ស៊ុត​ចូល ១២៩ គ្រាប់។

កីឡាករ​ក៏​ធ្លាប់​បង្ហាញ​ខ្លួន​ជួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ជាង ១០ ឆ្នាំ​ដែរ ពី​ឆ្នាំ ២០០៦ ដល់ ២០១៦ ហើយ​លេង​សរុប ៤៧ ដង និង​ស៊ុត​ចូល ៨ គ្រាប់។

Walcott ជា​កីឡាករ​ដែល​ប្រើ​ល្បឿន ហើយ​មាន​ល្បឿន​លឿន។ បច្ចេកទេស​នេះ​ធ្វើ​ឲ្យ​កីឡាករ​អាច​អូស​បាល់​ និង​ជួយ​ក្រុម​ប្រយុទ្ធ ទោះ​ជា​យ៉ាង​ណា​បច្ចេកទេស​ធ្វើ​ឲ្យ​កីឡាករ​ងាយ​រង​របួស ហើយ​ធ្លាក់​ទម្រង់​លេង។ តួ​យ៉ាង​កាល​ពី​ចុង​ឆ្នាំ ២០១៣ និង​ជាង​១០ ខែ​នៃ​ឆ្នាំ ២០១៤ កីឡាករ​ស្ទើរ​តែ​មិន​បាន​លេង​សូម្បី​តែ​មួយ​ប្រកួត​ព្រោះ​បញ្ហា​របួស​ជង្គង់ និង​ភ្លៅ​ធ្ងន់ធ្ងរ៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់