• 2023-08-04 13:47:11
  • បាល់ទាត់

Salah រក​បាន​​រាប់​សែន​ដុល្លារ​ពី​ Sponsor រាល់​ពេល​បង្ហោះ​ផ្សាយ​លើ​ Instagram​

  • 2023-08-04 13:47:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Mohamed Salah រក​ចំណូល​បាន​ ២៧៥,០០០ ដុល្លារ​ពី​ Sponsor រាល់​ការ​បង្ហោះ​ផ្សាយ​លើ​ Instagram ខ្លួន​ម្ដង​។ នេះ​បើ​យោង​តាម​ Hopper HQ

កីឡាករ​នេះ​ជា​បុគ្គល​ទី​៣៦ នៅ​លើ​ពិភព​លោក​ អាច​ស៊ី​ថ្លៃ​ពី​ Sponsor រហូត​ដល់​ខ្ទង់​រាប់​សែន​បែប​នេះ​ គ្រាន់​តែ​បង្ហោះ​ផ្សព្វផ្សាយ​ឲ្យ​ម្ដង​។

ខណៈ​អ្នក​ដែល​ជាប់​ចំណាត់​ថ្នាក់​ទី​១ គឺ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ដែល​ស៊ី​ថ្លៃ​រហូត​ទៅ​ដល់​ ២,៣៩៧,០០ ដុល្លារ​ និង​ ខ្សែ​ប្រយុទ្ធ​ Lionel Messi ជា​អ្នក​ជាប់​ចំណាត់​ថ្នាក់​បន្ទាប់​រហូត​ទៅ​ដល់​ ១,៧៧៧,០០០ដុល្លារ។

Salah នៅ​ខណៈ​នេះ​មាន​អ្នកគាំទ្រ​នៅ​បណ្ដាញ​សង្គម​ Instagram រហូត​ទៅ​ដល់​ ៦១.៥លាន​នាក់​ឯណោះ​។ កីឡាករ​រូប​នេះ​ជា​បុគ្គល​ទី​១ នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ដែល​ល្បី​ល្បាញ​ និង​មាន​តម្លៃ​អាច​រក​ចំណូល​កម្រិត​នេះ​ពី​ Sponsor នៅ​ក្នុង​ Instagram ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់