• 2023-06-26 12:33:16
  • បាល់ទាត់

Instagram របស់​កូន​ប្រុស Foden អាច​រក​ Follower ដល់​ទៅ ១ លាន​នាក់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី

  • 2023-06-26 12:33:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី​បណ្ដាញ​សង្គម Instagram ​របស់​កូន​ប្រុស​របស់​កីឡាករ Phil Foden អាច​រក​បាន​អ្នក​តាម​ដាន (Follower) ដល់​ទៅ ១ លាន​នាក់​ ក្នុង​រយៈ​ពេល​ត្រឹម ១៤ ម៉ោង។

កូន​ប្រុស​របស់​ខ្សែ​បម្រើ Manchester City កីឡាករ​ Phil Foden មាន​ឈ្មោះ​ថា Ronnie Foden។ កុមារ​រូប​នេះ​បាន​កើត​នៅ​ឆ្នាំ ២០១៩ ហើយ​នា​ពេល​បច្ចុប្បន្ន​មាន​អាយុ​ជិត ៥ ឆ្នាំ​ហើយ។

កាល​ពី​ល្ងាច​ម្សិលមិញ Phil Foden បាន​សម្រេច​បង្កើត​គណនី​ Instagram ឲ្យ​កូន​ប្រុស​របស់​ខ្លួន។ ត្រឹម​ពេល ១៤ ម៉ោង គណនី​របស់ Ronnie Foden អាច​រក​បាន Follower ដល់​ទៅ ១ លាន​នាក់។

គិត​មក​ទល់​ពេល​នេះ គណនី Instagram របស់​ Ronnie មាន​អ្នក​តាម​ដាន​ដល់​ទៅ ១ លាន​ ២ សែន​នាក់។

សូម​បញ្ជាក់​ដែរ​ថា Phil Foden គឺ​ជា​កីឡាករ​ល្អ និង​មាន​ប្រជាប្រិយ​ភាព​ម្នាក់​របស់​ក្លឹប Manchester City។ បច្ចុប្បន្ន​កីឡាករ​មាន​ចំនួន Follower ដល់​ទៅ ៨ លាន​ ៥ សែន​នាក់​ក្នុង​គណនី Instagram៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់