• 2023-05-16 11:29:05
  • បាល់ទាត់

Antony ឆ្លើយ​តប​រឿង​អនាគត​នៅ​ជាមួយ​បិសាច​ក្រហម

  • 2023-05-16 11:29:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Antony ចង់​បន្ត​លេង​ឲ្យ​ Manchester United ជា​ច្រើន​ឆ្នាំ​បន្ត​ទៀត។

Antony បាន​និយាយ​ថា បាន​សម្រប​ខ្លួន​បាន​ល្អ​ និង​ស្រលាញ់​ជីវិត​រស់​នៅ​ក្រុង Manchester ហើយ​សង្ឃឹម​ថា​នឹង​អាច​បន្ត​លេង​ឲ្យ​ក្លឹប Manchester United នៅ​រយៈ​ពេល​វែង។

Antony បាន​មក​ចូល​រួម​ជាមួយ Manchester United កាល​ពី​ទីផ្សារ​រដូវ​ក្ដៅ​ឆ្នាំ​មុន​ពី​ក្លឹប​ហុល្លង់ Ajax ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ ១០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ កីឡាករ​លេង​ឲ្យ​ក្លឹប​សរុប ៤២ ដង ស៊ុត​ចូល​ ៨គ្រាប់ ហើយ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន ៣ លើក។

មជ្ឈដ្ឋាន​អ្នក​គាំទ្រ​បិសាច​ក្រហម​ខ្លះ​បាន​វាយ​តម្លៃ​ខ្ពស់​លើ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​វ័យ ២៣ ឆ្នាំ​រូប​នេះ ចំពោះ​សមត្ថភាព ល្បឿន និង​សក្ដានុពល​របស់​កីឡាករ។ ទោះ​ជា​យ៉ាង​ណា អ្នក​គាំទ្រ​ខ្លះ​វិញ​យល់​ឃើញ​ថា Antony មិន​ទាន់​សម្រប​ខ្លួន​លេង​នៅ Premier League ល្អ​នៅ​ឡើយ​នោះ​ទេ ហើយ​ពេល​ខ្លះ​មិន​សូវ​មាន​ទម្រង់​លេង​ល្អ​ទៀត​ផង ជា​ពិសេស​រឿង​បញ្ចប់​ទី និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់