• 2023-05-15 13:59:10
  • បាល់ទាត់

បិសាច​ក្រហម និង Jones នឹង​ចែក​ផ្លូវ​គ្នា

  • 2023-05-15 13:59:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Phil Jones នឹង​ចាក​ចេញ​ពី​ក្លឹប Manchester United ក្រោយ​ពី​ចប់​រដូវ​កាល​នេះ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal ក្លឹប​បិសាច​ក្រហម​នឹង​មិន​ត​កុងត្រា​ឲ្យ​ Jones នោះ​ទេ។ កុងត្រា​របស់​ Jones នឹង​បញ្ចប់​ពេល​បិទ​បញ្ចប់​រដូវ​កាល​នេះ។ ការណ៍​នេះ​មាន​ន័យ​ថា Jones នឹង​ចាក​ចេញ​ពី​ក្លឹប បន្ទាប់​រួមរស់​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ ២០១១ មក។

Jones មាន​បញ្ហា​របួស​រ៉ាំរ៉ៃ​ ជា​ពិសេស​របួស​ជង្គង់។ របួស​ញឹកញាប់​បែប​នេះ ធ្វើ​ឲ្យ​កីឡាករ​មិន​សូវ​បាន​ចូល​លេង​ការ​ប្រកួត​ឲ្យ​ក្លឹប។ តួ​យ៉ាង​ ក្នុង​រយៈ​ពេល ៤ ឆ្នាំ​ចុង​ក្រោយ Jones លេង​បាន​តែ ១៣ ប្រកួត​ប៉ុណ្ណោះ ក្នុង​នោះ​លេង​ចុង​ក្រោយ​នៅ​ខែ​ឧសភា​ឆ្នាំ​មុន។

តាំង​ពី​លោក Erik Ten Hag មក​ដឹកនាំ​បិសាច​ក្រហម​មក Jones មិន​បាន​ចូល​លេង​ឲ្យ​ក្លឹប​ឡើយ។

Jones បាន​មក​ចូល​រួម​បិសាច​ក្រហម​កាល​ពី​ឆ្នាំ ២០១១​ ពី​ក្លឹប Blackburn Rovers។ កាល​ពី​មក​លេង​ដំបូង​ កីឡាករ​ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់​ទាត់​នា​ពេល​នោះ សរសើរ​ថា​មាន​សក្ដានុពល​ក្លាយ​ជា​ខ្សែ​ការពារ​ដ៏​ឆ្នើម។ ទោះ​ជា​យ៉ាង​ណា បញ្ហា​របួស​បាន​ធ្វើ​ឲ្យ Jones អវត្តមាន​ប្រកួត​ជា​ច្រើន។ ទោះ​មក​លេង​ឲ្យ​ក្លឹប​ជាង ១០ ឆ្នាំ Jones បង្ហាញ​ខ្លួន​សរុប​បាន​តែ ២២៩ ដងប៉ុណ្ណោះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់