• 2023-04-24 14:06:58
  • បាល់ទាត់

Nagelsmann សម្រេច​ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង​តំណែង​ដឹក​នាំ Chelsea

  • 2023-04-24 14:06:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់​ការ​ក្លឹប Bayern Munich លោក Julian Nagelsmann សម្រេច​ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង​តំណែង​អ្នក​ចាត់​ការ​ថ្មី​ក្លឹប Chelsea។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Goal លោក Nagelsmann គិត​ថា លោក​គឺ​ជា​បេក្ខជន​ឈាន​មុខ​ក្នុង​ការ​ទទួល​បាន​តំណែង​ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ក្លឹប Chelsea នា​រដូវ​កាល​ក្រោយ។ ទោះ​ជា​យ៉ាង​ណា​ ក្រោយ​មក​លោក​ទទួល​បាន​ដំណឹង​ថា Chelsea បាន​ទាក់​ទង​អ្នក​ផ្សេង​ទៀត​ រឿង​ការងារ​ដឹកនាំ​នេះ ក្នុង​នោះ​រួម​មាន​លោក Mauricio Pochettino និង Vicent Kompany។ ក្រោយ​ទទួល​ដំណឹង​បែប​នេះ លោក Nagelsmann ក៏​សម្រេច​ចិត្ត​ដក​ខ្លួន​ពី​ការ​ប្រជែង​យក​តំណែង​ជា​អ្នក​ចាត់​ការ​ថ្មី​ Chelsea តែ​ម្ដង។ នេះ​បើ​យោង​តាម​ប្រភព​ដដែល។

Goal មិន​បាន​បញ្ជាក់​ទេ​ថា តើ​មូល​ហេតុ​អ្វី​ឲ្យ​ប្រាកដ ដែល​លោក Nagelsmann សម្រេច​ចិត្ត​បែប​នេះ។ សាមី​ខ្លួន​ផ្ទាល់​ក៏​មិន​បាន​ចេញ​មុខ​បកស្រាយ​ផង​ដែរ គិត​មក​ដល់​ពេល​នេះ។

Bayern បាន​បញ្ចប់​ការងារ​លោក Nagelsmann ពី​អ្នក​ចាត់​ការ​ក្លឹប​កាល​ពី​ដើម​ខែ​មីនា​កន្លង​ទៅ ហើយ​ជំនួស​លោក​ដោយ​ លោក​ Thomas Tuchel។ ការ​បញ្ចប់​ការងារ​នេះ​ធ្វើ​ឡើង​ បើ​ទោះ​ជា Nagelsmann មាន​កំណត់​ត្រា​ឈ្នះ​ច្រើន​ក៏​ដោយ​ពេល​ដឹក​ក្លឹប Bayern ពី​ខែ​កក្កដា ឆ្នាំ​២០២១ ដល់​ខែ​មីនា ឆ្នាំ​២០២៣ ក្នុង​នោះ​លោក​ដឹក​សរុប ៨៤ ប្រកួត ឈ្នះ ៦០ លើក ស្មើ​ ១៤​ ដង និង​ចាញ់ ១០​ប្រកួត៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់