• 2023-04-20 02:12:38
  • បាល់ទាត់

១ គ្រាប់​ យប់មិញ នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា Haaland អាច​នឹង​បំបែក​កំណត់​ត្រា​របស់​រៀម​ច្បង​២រូប

  • 2023-04-20 02:12:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ន័រវេស Erling Haaland បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ក្នុង​ការ​ប្រកួត​ទល់​នឹង Bayern Munich ដែល​ជា​គ្រាប់​ទី​១២ របស់​គេ ដែល​នាំ​ឲ្យ​មាន​ការ​ព្យាករណ៍​ថា រូប​គេ​​អាច​នឹង​បំបែក​ Lionel Messi និង Cristiano Ronaldo ឱ្យ​ក្លាយ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​បំផុត​នៅ Champions League គ្រប់​ពេល​ទេ?

ខ្សែប្រយុទ្ធឆ្នើមរូបនេះបានស៊ុតបញ្ចូលទីគ្រាប់ទី 12 របស់អឺរ៉ុបក្នុងរដូវកាលនេះ ខណៈដែល Man City ស្មើ 1-1 ជាមួយ Bayern Munich។ ត្រឹមអាយុ 22 ឆ្នាំ Erling Haaland រកបានគ្រាប់ទី 35 របស់គាត់ក្នុង Champions League ខណៈដែល Man City បានឈានទៅវគ្គ 4 ក្រុមចុងក្រោយ​នៃក្របខ័ណ្ឌ Champions Leagueជា​ស្ថាពរ​កាលពីយប់​មិញ​នេះ។

គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Haaland នេះ គឺ​បន្ទាប់ពីទទួលបាន​ការ​ឲ្យ​ពីខ្សែការពារកណ្តាល Dayot Upamecano។ លទ្ធផល​នេះ បាន​ឲ្យ​រូប​គេ​តាមស្មើកំណត់ត្រារបស់ Ruud van Nistelrooy ដែលមានអាយុ 20 ឆ្នាំសម្រាប់ការស៊ុតបញ្ចូលទីបានច្រើនបំផុតដោយអ្នកលេងនៅ Premier League ក្នុងការប្រកួតតែមួយ។

គ្រាប់​បាល់​នេះ​មាន​ន័យ​ថា រូប​គេ​គឺ​គ្រាន់​តែ​ជា​ការ​ស៊ុត​បាល់​បញ្ចូល​ទី 11 គ្រាប់​ប៉ុណ្ណោះ​នៅ​ពី​ក្រោយ​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ទាំង 10 ក្នុង​ប្រវត្តិសាស្ត្រ Champions League ខណៈ​ដែល​គាត់​ខិត​ចូល​ទៅ​ក្នុង​ចំនួន​សរុប 46 របស់ Pippo Inzaghi។

ដោយពេលនេះបានចាកចេញពីបាល់ទាត់ទ្វីបអឺរ៉ុប Cristiano Ronaldo នៅ​តែ​នាំមុខគេជាមួយនឹងការស៊ុតបាល់បញ្ចូលទីចំនួន 140 ដងក្នុងអាជីពដ៏ភ្លឺស្វាងជាមួយនឹងគូប្រជែងដ៏យូរអង្វែងរបស់គាត់ Lionel Messi ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​លេខ​រៀង​ទីពីរជាមួយនឹង​កំណត់​ត្រា​ស៊ុត 129 គ្រាប់។ ដូច្នេះ​ថាតើ ប្រិយមិត្ត​គិត​ថា Erling Haaland អាច​បំបែក​កំណត់​ត្រា​សិស្ស​ច្បង​បាន​ដែរ​ឬ​ទេ?

ប្រភព៖ Goal ប្រែ​សម្រួល៖ ទារិកា

មតិយោបល់