• 2023-04-13 13:33:46
  • បាល់ទាត់

Vinicius Jr ចង់​នៅ Real ជា​រៀង​រហូត

  • 2023-04-13 13:33:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Vinicius Jr ថា​ចង់​នៅ​ជាមួយ​ក្លឹប Real Madrid ជា​រៀង​រហូត។

កីឡាករ​ប្រេស៊ីល​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ខ្លួន​ចង់​បន្ត​នៅ​ជាមួយ Real Madrid ជា​រៀង​រហូត ព្រោះ​ក្លឹប គឺ​ជា​ក្លឹប​ដែល​ល្អ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។ Vinicius បាន​ថា​ទៀត​ថា ការណ៍​ដែល​បាន​លេង​ក្នុង​កម្មវិធី Champions League គឺ​ជា​រឿង​ដ៏​ពិសេស​មួយ​ក្នុង​ឆាក​ជីវិត​ខ្លួន។

ក្នុង​ប្រកួត​ជាមួយ Chelsea ក្នុង​កម្មវិធី​ Champions League នា​ថ្ងៃ​នេះ Vinicius Jr បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ។ កីឡាករ​រូប​នេះ បាន​រួម​ជាមួយ​ក្រុម​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​តោ​ខៀវ​ ២-០ ក្នុង​ប្រកួត​ជើង​ទី ១ វគ្គ ៨ ក្រុម​ចុង​ក្រោយ UCL៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់