• 2023-04-11 13:55:52
  • បាល់ទាត់

Ancelotti ឆ្លើយ​តប​នឹង​ពាក្យ​ចចាមអារ៉ាម ទាក់ទិននឹង Chelsea

  • 2023-04-11 13:55:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្លឹប Real Madrid លោក Carlo Ancelotti និយាយ​ថា លោក​នឹង​មិន​ទៅ​ដឹក​នាំ​ក្លឹប Chelsea នោះ​ទេ។

លោក Ancelotti បាន​បញ្ជាក់​ថា លោក​មាន​អនុស្សាវរីយ៍​ល្អ​យ៉ាង​ច្រើន​ជាមួយ Chelsea ក៏​ប៉ុន្តែ​លោក​មិន​ទៅ​ដឹកនាំ​ក្លឹប​តោ​ខៀវ​នោះ​ទេ។ លោក​គិត​ថា Frank Lampard គឺ​ជា​ជម្រើស​យ៉ាង​ល្អ​សក្ដិសម​ ក្នុង​ការ​ដឹកនាំ​ក្លឹប​ Chelsea។

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន បាន​លើក​ឡើង​ថា លោក Ancelotti អាច​នឹង​ទៅ​ដឹកនាំ​ក្លឹប Chelsea នា​ដើម​រដូវ​កាល​ក្រោយ។ លោក Ancelotti ធ្លាប់​ដឹក​នាំ Chelsea ពី​ឆ្នាំ២០០៩ ដល់​ ២០១១។

កាល​ពី​ដើម​ខែ​មេសាកន្លងទៅ ក្លឹប​តោ​ខៀវ​បាន​បញ្ចប់​ការងារ​អ្នក​ចាត់​ការ Graham Potter ហើយ​តែង​តាំង​ Frank Lampard ជា​អ្នក​ចាត់​ការ​បណ្ដោះអាសន្ន​រហូត​ដល់​ចប់​រដូវ​កាល​នេះ៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់