• 2023-02-22 11:01:06
  • បាល់ទាត់

Ancelotti សរសើរ​ Vinicius និង​កីឡាករ​ជើង​ចាស់​ Real មួយ​ចំនួន​ ក្រោយ​ឈ្នះ​ Liverpool ៥-២

  • 2023-02-22 11:01:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Carlo Ancelotti គ្រូ​បង្គោល​ក្លឹប​ Real Madrid បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​​ដោយ​បាន​ធ្វើ​ការ​សរសើរ​មិន​ដាច់​ពី​មាត់​ទៅ​លើ​កីឡាករ​ Vinicus Jr ក៏​ដូច​ជា​កីឡាករ​ជើង​ចាស់​របស់​លោក​មួយ​ចំនួន​ដូច​ជា​ Toni Kroos, Karim Benzema និង​ Luka Modric ក្រោយ​ជួយ​ឲ្យ​ប្រកួត​ឈ្នះ​ Liverpool នូវ​លទ្ធផល​ ៥-២ ក្នុង​ប្រកួត​ UEFA Champions League វគ្គ​១៦ក្រុម​ ជើង​១ កាល​ពី​យប់​មិញ​។

លោក​ Ancelotti បាន​និយាយ​ថា​៖" Vinicius ជា​កីឡាករ​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ប្រកួត​ម៉ត់ចត់​ជាង​គេ​នៅ​លើក​លោក​។ គ្មាន​នរណា​គេ​ធ្វើ​បាន​ដូច​គេ​នោះ​ទេ​។ គេ​បាន​បញ្ចេញ​សមត្ថភាព​ដ៏​អស្ចារ្យ​ជួយ​យើង​ទៀត​ហើយ​ក្នុង​យប់​នេះ​ "។

លោក​បន្ត​ថា​៖" ចំពោះ​កីឡាករ​ជើង​ចាស់​របស់​យើង​ក៏​បាន​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​ក្រុម​យើង​ផង​ដែរ​។ Kroos, Benzema និង​ Modric ដឹកនាំ​ក្រុម​ឲ្យ​ចេញ​ជា​លទ្ធផល​បែប​នេះ​ "។

ក្រោយ​ Liverpool នាំ​មុខ​២គ្រាប់​មុន​ក្នុង​ការ​ប្រកួត​យប់​មិញ​ Vinicius ក៏​បាន​វាយ​តាម​ទាន់​២គ្រាប់​ នៅ​ក្នុង​តង់​ទី​១​វិញ​ លុះ​នៅ​តង់​ទី​២ Militao ស៊ុត​ចូល​១គ្រាប់​ និង​ Benzema ស៊ុត​បន្ថែម​២គ្រាប់​ ដោយ​លទ្ធផល​ ៥-២ គឺ​ត្រឹម​នាទី​ទី​ ៦៧។

តាំង​ពី​ប្រកួត​រដូវកាល​ឆ្នាំ​២០១៤/១៥មក​ Real ប៉ះ​ Liverpool ៧ដង​ ក្នុង​ប្រកួត​ UCL ដោយ​ក្នុង​នោះ​ Real ឈ្នះ​ ៦ដង​ និង​ស្មើ​នឹង​ Liverpool ១ដង​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់