• 2022-12-09 12:54:59
  • បាល់ទាត់

Felix មិន​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​នឹង​អនាគត​នៅ​ក្លឹប Atletico

  • 2022-12-09 12:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Joao Felix បដិសេធ​ក្នុង​ការ​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​នឹង​អនាគត​ខ្លួន​នៅ​ក្លឹប Atletico Madrid ឡើយ។ ទាល់​តែ​ World Cup ចប់ ទើប​កីឡាករ​រូប​នេះ​ឆ្លើយ។

ពេល​ត្រូវ​បាន​សួរ Felix បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ខ្ខ្លួន​មិន​និយាយ​អ្វី​ទាំង​អស់​ពាក់ព័ន្ធ​នឹង​អនាគតខ្លួន និង​ក្លឹប Atletico Madrid នា​ពេល​បច្ចុប្បន្ន​នេះ។ កីឡាករ​រូប​នេះ​បញ្ជាក់​ទៀត​ថា ទាល់​តែ​ World Cup ទើប​និយាយ​រឿង​ទាំង​អស់​នេះ។

មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ មុន​ព្រឹត្តិការណ៍​ World Cup កីឡាករ Joao Felix ត្រូវ​បាន​សង្កេត​ឃើញ​ថា កំពុង​មាន​បញ្ហា​ជាមួយ​គ្រូ​បង្វឹក​ក្លឹប Atletico លោក Diego Simone។ លោក​ Simone មិន​ចាត់​ទុក Felix ជា​កីឡាករ​បង្គោល​ទៀត​ឡើយ ដោយ​លោក​ទម្លាក់​តំណែង​របស់​កីឡាករ​ព័រទុយហ្គាល់​ត្រឹម​ជា​ខ្សែ​ប្រយុទ្ធ​បម្រុង។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរធ្លាប់បង្ហាញសញ្ញាមិនសប្បាយចិត្តនឹងគ្នាកាល​ពីពេលកន្លងមក។ ឧទាហរណ៍​ក្នុង​ប្រកួត​ Champions League មួយ​កាល​ពី​ខែ​តុលា​កន្លង​ទៅ Felix ជា​កីឡាករ​បម្រុង។ លោក Simone បាន​ឲ្យ Felix រត់​កំដៅ​សាច់ដុំ​ដល់​ទៅ ៣​ ដង តែ​ចុង​បញ្ចប់​សម្រេច​មិន​ដាក់ Felix ឲ្យ​ចូល​លេង​ការ​ប្រកួត។

កាល​ពី​ឆ្នាំ ២០១៩ Atletico បាន​ផ្ទេរ​ Felix ពី​ក្លឹប Benfica ក្នុង​តម្លៃ​ប្រមាណ ១៤០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ជា​តម្លៃ​ផ្ទេរ​ខ្ពស់​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​អេស្ប៉ាញ​មួយ​នេះ។ តម្លៃ​នេះ​ផង​ដែរ ក៏​បាន​ធ្វើ​ឲ្យ Felix ជា​កីឡាករ​ដែល​មាន​តម្លៃ​ផ្ទេរ​ថ្លៃ​ជាង​គេ​ ទី ៤ ក្នុង​ពិភព​បាល់​ទាត់។

គិត​មក​ទល់​ពេល​នេះ Felix លេង​សរុប​ឲ្យ Atletico ជាង​ ១៣០ ប្រកួត និង​ស៊ុត​ចូល ៣៣ គ្រាប់។ ក្នុង​រដូវ​កាល ២០២២/២០២៣ Felix លេង​ឲ្យ Atletico សរុប​បាន​តែ​ ១៨ ប្រកួត​ប៉ុណ្ណោះ ហើយ​ច្រើន​ជា​កីឡាករ​បម្រុង។

មិន​មាន​សារព័ត៌មាន​ណា​មួយ​អាច​អះ​អាង​បាន​ទេ​ថា អ្នក​ទាំង​ពីរ​មាន​បញ្ហា​ជាមួយ​គ្នា​រឿង​អ្វី​នោះ​ឡើយ។ សូម្បី​តែ​សាម៉ី​ក្លឹប Atetico Madrid ក៏​មិន​បាន​បង្ហើប​ដែរ​អំពី​បញ្ហា​នេះ​ដែរ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា Simone និង Felix មិន​ត្រូវ​គ្នា ហើយ​ក្លឹប​មាន​តែ​សម្រេច​បង្ខំ​ចិត្ត​ផ្ទេរ​ចេញ​ខ្សែ​ស្លាប​ព័រទុយហ្គាល់ បើ​មាន​សំណើ​សុំ​ផ្ទេរ​សមរម្យ​មក​ដល់។ ក្លឹប​ Manchester United ត្រូវ​បានរាយការណ៍ថា ចាប់អារម្មណ៍ចង់​បាន Felix នា​ខែមករាខាងមុខ។

ទោះ​មាន​បញ្ហា​ជាមួយ​បាល់​ទាត់​កម្រិត​ក្លឹប​ក្ដី Felix បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​ការ​ជួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​នៅ​ក្នុង​ព្រឹត្តិការណ៍​ World Cup។ កីឡាករ​រូប​នេះ​លេង​ ៣ ប្រកួត World Cup ហើយ​ស៊ុត​ចូល ១ គ្រាប់ និង​បញ្ជូន​បាល់​ស៊ុត​បាន​សម្រេច​ចំនួន ២​លើក៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់