
- 2022-12-03 02:00:00
- បាល់ទាត់
អាហ្សង់ទីននឹងប្រុងប្រយ័ត្នខ្ពស់ពេលប៉ះក្រុមមកពីអាស៊ីអូស្ត្រាលី
- 2022-12-03 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហ្សង់ទីននឹងប្រុងប្រយ័ត្នខ្ពស់ពេលប៉ះក្រុមមកពីអាស៊ីអូស្ត្រាលី
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ World Cup ២០២២ បានឈានដល់វគ្គ១៦ក្រុមចុងក្រោយហើយ ដោយរាត្រីនេះអាហ្សង់ទីនជួបជាមួយក្រុមមកពីអាស៊ីអូស្ត្រាលីវេលាម៉ោង២:០០រំលងអាធ្រាត្រលេងក្នុងកីឡដ្ឋាន Al Rayyan។
ឈ្នះដំណើរកម្សាន្ត ៤យប់-៥ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួត និងជួបផ្ទាល់ជាមួយលោក SON HEUNG-MIN! ចុច Link នេះ ដើម្បីចូលរួម និងអានការណែនាំបន្ថែម! បញ្ជាក់៖ ថ្ងៃផុតកំណត់ ០២ ធ្នូ ឆ្នាំ ២០២២
ប្រវត្តិជួបគ្នា
អាហ្សង់ទីននិងអូស្ត្រាលីមានប្រវត្តិប៉ះគ្នា២ដងក្នុងឆ្នាំ២០០៥និង២០០៧។ កាលពី២០០៥ ពួកគេប្រកួតគ្នាក្នុងពានរង្វាន់ Confederation Cup ដោយកាលនោះអាហ្សង់ទីនឈ្នះ ៤-២។ ២ឆ្នាំបន្ទាប់ពួកគេជួបគ្នាម្ដងទៀតប្រកួតលក្ខណៈមិត្តភាពអាហ្សង់ទីនឈ្នះអូស្ត្រាលី ១-០។
ប្រវត្តិក្នុង World Cup
អាហ្សង់ទីនបានឡើងមកកាន់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីឈរលេខមួយក្នុងពូល C ឆ្លងកាត់៣ប្រកួតមាន៦ពិន្ទុ។ ប្រកួតទីមួយពួកគេបានភ្លាត់ចាញ់ក្រុមមកពីអាស៊ីអារ៉ាប៊ីសាអ៊ូឌីត ២-១ បន្ទាប់មកប្រកួតទី២យកឈ្នះម៉ិកស៊ិក ២-០ និងប្រកួតទី៣ឈ្នះប៉ូឡូញ ២-០។
ចំណែកអូស្ត្រាលីវិញបានបញ្ចប់ឈរចំណាត់ថ្នាក់លេខ២ក្នុងពូល D លេង៣ប្រកួតមាន៦ពិន្ទុ។ ប្រកួតដំបូងពួកគេចាញ់ក្រុមខ្លាំងបារាំង ៤-១ ហើយបន្ទាប់មកក៏ទៅឈ្នះទុយណេស៊ី ១-០ និងបន្តឈ្នះដាណឺម៉ាក ១-០ សម្រាប់ប្រកួតទី៣។
ជម្រើស១១នាក់របស់ក្រុមទាំងពីរ
មតិរបស់អេដមីន អាហ្សង់ទីន ៣-០ អូស្ត្រាលី