• 2022-08-22 13:13:14
  • បាល់ទាត់

Klopp ចង់​ឲ្យ​ Liverpool ជា​អ្នក​បាន​ពិន្ទុ​ ប្រសិន​បើ​អ្នកគាំទ្រ​ Man Utd បាតុកម្ម​ធ្វើ​ឲ្យ​ខកខាន​ប្រកួត​យប់​នេះ​

  • 2022-08-22 13:13:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ទល់នឹង​ពេល​នេះ​ អ្នកគាំទ្រ​របស់​ក្លឹប​ Manchester United បាន​រៀបចំ​ផែនការ​ប្រមូល​គ្នា​នៅ​តាម​បណ្ដាណ​សង្គម​នានា​ដើម្បី​ធ្វើ​បាតុកម្ម​បង្ហាញ​នូវ​ភាព​មិន​សប្បាយ​ចិត្ត​នឹង​ការ​កាន់​កាប់​របស់​ម្ចាស់​ក្លឹប​បិសាច​ក្រហម​ដែល​មក​ពី​គ្រួសារ​សេដ្ឋី​អាមេរិក​​ Glazer ​ដោយ​សារ​តែ​ក្រុម​ធ្លាក់​ទម្រង់​លេង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​ថ្ងៃ​នេះនៅទីលាន​ប្រកួត​ ដែល​ចំ​នឹង​ថ្ងៃ​ប្រកួត​តទល់នឹង​ Liverpool ក្របខ័ណ្ឌ​ Premier League។ នេះ​បើ​យោង​តាម​ Marca ។

ដោយ​សារ​តែ​បញ្ហា​គំរាមកំហែង​បែប​នេះ​ហើយ​ លោក​ Jurgen Klopp អ្នកចាត់ការ​ Liverpool បាន​និយាយ​នៅ​ក្នុង​សន្និសីទ​មុន​ប្រកួត​ខាង​លើ​នេះ​​ដោយ​ ចង់​ឲ្យ​ក្រុម​លោក​ជា​អ្នក​ទទួល​បាន​ពិន្ទុ​ពេញ​ក្នុង​ការ​ប្រកួត​ខាង​លើ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង​ ក្នុង​ករណី​ដែល​អ្នក​គាំទ្រ Man Utd ​បាតុកម្ម ធ្វើ​ឲ្យ​ការ​ប្រកួត​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ ដោយលើហេតុផលកាល​វិភាគប្រកួត​មាន​ការ​មមាញិក​ ហើយ​ក្រុម​លោក​នេះ​អត់​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​បន្តិច​ទេ។​

ទាក់ទិន​នឹង​ការ​បាតុកម្ម​របស់​អ្នកគាំទ្រ​របស់​ Man Utd ខាង​លើ​នេះក្នុង​មូលហេតុ​ដូច​គ្នា​នេះ​​គឺ​ធ្លាប់​ធ្វើ​ឲ្យ​ខកខាន​ការ​ប្រកួត​ម្ដង​កាល​ពី​ប្រកួត​នឹង​ Liverpool កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ដែល​ជា​លទ្ធផល​ការ​ប្រកួត​ត្រូវ​លើក​ពេល​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Man Utd ប៉ះ​ Liverpool ក្របខ័ណ្ឌ​ PL នៅ​ទឹក​ដី​ Old Trafford នៅ​យប់​នេះ​ដោយ​ក្នុង​ពេល​នេះ​ Liverpool មាន​២ពិន្ទុ​ និង​ Man Utd ០ពិន្ទុ​ ក្នុង​តារាង​ប្រកួត​នេះ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់