• 2022-08-06 02:42:41
  • បាល់ទាត់

លីគ​កីឡា​អេឡិចត្រូនិក MPL-KH Autumn ចាប់​ផ្តើម​​ប្រកួត​សប្តាហ៍​នេះ​ហើយ​

  • 2022-08-06 02:42:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រកួត​លីគ​​អេឡិចត្រូនិក​​អាជីព​​​ MPL-KH​ Pro League ​​ នៃ​​​​វិញ្ញាសា Mobile Legends: Bang Bang វគ្គ​ MPL-KH Autumn Split ឈាន​ចូល​មក​ដល់​ហើយ​ដែល​អ្នក​គាំទ្រ​នឹង​ទទួល​បាន​ចំណី​ចក្ខុ​​​ពិសេស​​ប្លែក និង​កាន់​តែ​អស្ចារ្យ។ លីគ MPL-KH Autumn Split ​ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​ក្នុង​ការ​ជួយ​ជំរុញ លើក​កម្ពស់ និង​អភិវឌ្ឍ​​វិស័យ​កីឡា​អេឡិចត្រូនិក​​ក្នុង​ប្រទេស​កម្ពុជា​​ដែល​នាំ​មក​ជូន​​ដោយ​ក្រុម​ហ៊ុន​ទូរសព្ទ Metfone ហើយភេសជ្ជៈ Sting និង​ Honda ជា​​ម្ចាស់​ឧបត្ថម្ភ​ផ្លូវ​ការ ព្រម​ទាំង​ដៃ​គូ​សហការ Indomie-Esports និង TikTok-Esports​ ចាប់​ផ្តើម​ប្រកួត​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ (Regular) ចាប់​ពី​​ថ្ងៃ​ទី​៦ ខែ​សីហា ដល់​ថ្ងៃ​ទី​៤ ខែ​កញ្ញា ខណៈ​វគ្គ​ខ្វែង (Playoff) ត្រូវ​ប្រកួត​​ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​​១ ខែ​តុលា ហើយ​វគ្គ​ផ្តាច់​ព្រ័ត្រ​​នៅ​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០២២។

ការ​ប្រកួត​​ MPL-KH Pro League ត្រូវ​បាន​បញ្ចប់​​វគ្គ​ Spring Split ​កាល​ពី​ពាក់កណ្តាល​ឆ្នាំ​២០២២​កន្លង​ទៅ​។ នេះ​ជា​ការ​ប្រកួត​វគ្គ Autumn Split ​ដើម្បី​បង្កើន​គុណ​ភាព សមត្ថភាព បច្ចេកទេស​ និង​​ជំរុញ​ការ​អភិវឌ្ឍ​កីឡា​អេឡិចត្រូនិក​នៅ​​​ប្រទេស​កម្ពុជា​ក្នុង​គោល​បំណង​ស្វែង​រក​ក្រុម​មាន​សមត្ថភាព​ខ្ពស់​ចេញ​ទៅ​ប្រកួត​កម្រិត​ពិភព​លោក​នា​ចុង​ឆ្នាំ​ខាងមុន។

  • កាល​វិភាគ​ប្រកួត

  • សប្តាហ៍​ទី១

ថ្ងៃ​ទី​១​៖ IMP vs CFU, DO vs LG, See You Soon vs Max

ថ្ងៃ​ទី​២៖ Burn vs SAGA, See You Soon vs LG, MAX vs DG

  • សប្តាហ៍​ទី​២

ថ្ងៃ​ទី​១៖ See You Son vs DG, CFU vs Burn, IMP vs SAGA

ថ្ងៃ​ទី​២៖ MAX vs LG, CFU vs SAGA, IMP vs Burn

  • សប្តាហ៍​ទី​៣

ថ្ងៃ​ទី​១៖ DG vs Burn, See You Soon vs SAGA, MAX vs CFU

ថ្ងៃ​ទី​២៖ See You Soon vs IMP, MAX vs Burn, LG vs SAGA

  • សប្តាហ៍​ទី​៤

ថ្ងៃ​ទី​១៖ DG vs CFU, LG vs IMP, See You Soon vs Burn

ថ្ងៃ​ទី​២៖ DG vs IMP, MAX vs SAGA, LG vs CFU

  • សប្តាហ៍​ទី​៤

ថ្ងៃ​ទី​១៖ LG vs Burn, See You Soon vs CFU, DG vs SAGA

ថ្ងៃ​ទី​២៖ MAX vs IMP

សូមបញ្ចាក់ថា Mobile Legends: Bang Bang ជាវិញ្ញាសា​ដែល​ពេញ​និយម​ខ្លាំង​ក្នុង​​ស្រទាប់​ យុវវ័យ​ នឹង​តែង​តែ​រៀប​ចំ​ការ​ប្រកួត​កីឡា​អេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជាជា​បន្ត​បន្ទាប់ ដើម្បី​ពង្រឹង និងអភិវឌ្ឍសមត្ថភាព​កីឡាករដើម្បីមានលទ្ធភាពប្រកួតប្រជែងថ្នាក់​តំបន់​​ និង​អន្តរជាតិ៕

អត្ថបទ៖ នរវិទូ

មតិយោបល់