• 2022-06-13 11:55:11
  • បាល់ទាត់

អតីត​ខ្សែបម្រើ​ Chelsea រូប​នេះ​ថា​ PL មិន​ស័ក្ដិសម​នឹង​ Lukaku នោះ​ទេ​

  • 2022-06-13 11:55:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mikel John Obi អតីត​ខ្សែ​បម្រើ​របស់​ក្លឹប​ Chelsea បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Naija FM នៅ​ក្នុង​ថ្ងៃ​នេះ​ទាក់ទង​នឹង​ខ្សែ​ប្រយុទ្ធ​ Romelu Lukaku ថា​ Premier League អត់​ស័ក្ដិសម​នឹង​គេ​ ដោយ​សារ​នេះ​ទាមទារ​ឲ្យ​កាយសម្បទា​រឹង​មាំ​ កម្លាំង​ខ្លាំង​ និង​លឿន​។

Mikel បាន​និយាយ​ថា​៖" លីគ​កំពូល​នីមួយៗ​គឺ​ខុស​គ្នា​ដាច់​តែ​ម្ដង​ជា​ពិសេស​លីគ​អង់គ្លេស​គឺ​កាយសម្បទា​រឹង​មាំ​ កម្លាំង​ខ្លាំង​ និង​លឿន​ រី​ឯ​លីគ​អ៊ីតាលី​គឺ​យឺត​មួយ​ៗ មិន​ដល់​ថ្នាក់​ហ្នឹង​ទេ​។ ណា​មួយ​ទៀត​នៅ​លីគ​អង់គ្លេស​គឺ​មាន​កីឡាករ​គុណភាព​ខ្លាំង​ច្រើន​ណាស់​ អញ្ចឹង​របត់​នៅ​អង់គ្លេស​គឺ​វា​ខ្លាំង​ជាង​លីគ​នៅ​អ៊ីតាលី​ "។

កីឡាករ​នេះ​បន្ត​ថា​៖" នៅ​លីគ​អ៊ីតាលី​អ្នក​អាច​លេង​ដល់​អាយុ​៤០ឆ្នាំ​ តែ​អង់គ្លេស​គឺ​ជា​រឿង​ផ្សេង​ បើ​នៅ​ដល់​ហ្នឹង​គឺ​ត្រូវ​ប្រឹង​ខ្លាំង​ណាស់​ "។

សម្រាប់​រដូវកាល​​ឆ្នាំ​២០២២/២៣ ខាង​មុខ​ Lukaku ត្រូវ​បាន​គេ​ដឹង​កំពុង​ចង់​ចេញ​ពី​ Chelsea ត្រលប់​ទៅ​ Inter Milan វិញ​ដោយ​គេ​មិន​មែន​ជា​កីឡាករ​ស្នូល​ដាក់​ចូល​លេង​ឲ្យ​ពេញ​ម៉ោង​នោះ​ទេ​។ ក្នុង​រដូវកាល​នេះ​គេ​ចូល​លេង​ឲ្យ​ Chelsea បាន​៤៤ប្រកួត​ និង​ស៊ុត​ចូល​ ១៥គ្រាប់​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់