• 2022-06-10 02:12:24
  • បាល់ទាត់

Salah ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត​នៅ​អង់គ្លេស ​

  • 2022-06-10 02:12:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Mohamed Salah ​របស់​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​រដូវ​កាល​ហើយ ​ក្រោយ​ពី​ទទួល​សំឡេង​គាំទ្រ​ច្រើន​ជាង Kevin de Bruyne ​។

​ក្នុង​នាម​ជា​កីឡាករ Top Scorer ​ប្រចាំ​រដូវ​កាល ​ជាអ្នក​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​ច្រើន ​ខ្សែ​ប្រយុទ្ធ Salah ​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​មួយ​ទៀត​ហើយ គឺ​ជា​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​រដូវ​កាល។ ​កីឡាករ​អេហ្ស៊ីប​រូប​នេះ​ត្បិត​តែ​ខក​ចិត្ត​មិន​អាច​ជួយ​ក្រុម Liverpool ​ឈ្នះ​ពាន Premier League ​មែន ប៉ុន្តែ​រូបគេ​ក៏​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ផង​ដែរ។ ដោយ​ការ​បោះ​ឆ្នោត​​ជម្រើសរើស​កីឡាករ​ឆ្នើម​ប្រចាំ​រដូវ​កាល គេ​បាន​យក​ឈ្នះ​ខ្សែ​បម្រើ De Bruyne ​របស់​ក្រុម Man City ​បាន​។

​នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់ Salah ​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​រដូច​កាល​នេះ។ ​ខណៈ​ដែល​រូបគេ​ក៏​បាន​ចូល​ជា​កីឡាករ​ទី​៩​ផង​ដែរ ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ខាង​លើ​បាន​២​ដង។ ​ដោយ​កីឡាករ​៨​នាក់​ផ្សេង​ទៀត​មាន ​Mark Hughes, Alan Shearer, Thierry Henry, Gareth Bale, Ronaldo, Lucy Bronze, De Bruyne ​និង​Fran Kirby៕

ប្រភព៖ Dailymail អត្ថបទ៖ នរវិទូ

មតិយោបល់