• 2022-05-30 07:32:59
  • បាល់ទាត់

Thierry Henry ថា ពាន Ballon d’Or នឹង​បាន​ទៅ​លើ​កីឡាករ​ម្នាក់​នេះ

  • 2022-05-30 07:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​របស់ Arsenal លោក Thierry Henry ជឿជាក់​ថា ពាន Ballon d’Or ឆ្នាំ​នេះ​នឹងធ្លាក់​ទៅ​លើ​ដៃ​ខ្សែ​ប្រយុទ្ធ​របស់ Real Madrid កីឡាករ Karim Benzema។

ការ​​ទស្សន៍ទាយ​​របស់ Henry កើត​ឡើង បន្ទាប់​ពី​បាន​ទស្សនា​ការ​ប្រកួត​ Real Madrid យក​ឈ្នះ Liverpool ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League។ គ្រាប់​បាល់​តែ​មួយ​គ្រាប់​គត់​របស់ Vinicius Jr បាន​ជួយ​ឲ្យ Real លើក​ពាន​ UCL ជា​លើក​ទី​១៤​ក្នុង​ប្រវត្តិសាស្ត្រ​​របស់​ក្លឹប។

បន្ទាប់​ពី​ទស្សនា​ការ​ប្រកួត​នេះ​ចប់ លោក Henry បាន​ចុច​ឈ្មោះ Benzema ថា​នឹង​​ឈ្នះ​ពាន Ballon d’Or នៅ​ឆ្នាំ​នេះ។ Benzema វ័យ​៣៤​ឆ្នាំ​​រក​បាន​១៥​គ្រាប់​ឲ្យ Madrid ក្នុង​​យុទ្ធនាការ​ Champions League ​រដូវ​កាល​នេះ ២​គ្រាប់​តិច​ជាង​កំណត់ត្រា​របស់ Cristiano Ronaldo ធ្លាប់​ធ្វើ​បាន​កាល​ពី​រដូវ​កាល​២០១៣-១៤។

“ខ្ញុំ​​គ្រាន់​តែ​ចង់​​និយាយ​ខ្លះ​ទៅ​កាន់​​កាសែត France Football ឬ​អ្នក​បោះ​ឆ្នោត​ទាំង​ឡាយ។ បិទ​ការ​បោះឆ្នោត Benzema នឹង​ឈ្នះ​វា (Ballon d’Or)” ។សម្ដី Henry។ Benzema រដូវ​កាល​នេះ​បាន​បង្ហាញ​សមត្ថភាព​លេចធ្លោ​ខ្លាំង​ ជួយ Madrid ឈ្នះ​ពាន​ធំ​ៗដូច​ជា​​ La Liga និង UCL។ មិន​តែ​ប៉ុណ្ណោះ​គេ​ក៏​ឈរ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ La Liga រដូវ​កាល​នេះ​មាន​២៧​​គ្រាប់៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់