/624af89590c99_1649080440_medium.jpg)
- 2022-04-04 14:00:09
- បាល់ទាត់
Pep លេងសើចថា នឹងលេងតិចនិក ប្រើកីឡាករ១២នាក់ លេងលើទីលានក្នុងប្រកួត UCL តទល់នឹង Atletico
- 2022-04-04 14:00:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep លេងសើចថា នឹងលេងតិចនិក ប្រើកីឡាករ១២នាក់ លេងលើទីលានក្នុងប្រកួត UCL តទល់នឹង Atletico
ចន្លោះមិនឃើញ
លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បាននិយាយលេងសើចថា លោកនឹងលេងតិចនិកថ្មីយកពីក្លឹប Bayern Munich ដោយប្រើកីឡាករ១២នាក់ ដាក់ចូលលេងលើទីលានពេលប្រកួត UEFA Champions League តទល់នឹងក្លឹប Atletico Madrid នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ខាងមុខ(ម៉ោងកម្ពុជា)។
លោក Pep បាននិយាយថា៖" ឲ្យពេលប្រកួត UCL ខ្ញុំតែងតែគិតច្រើនរហូត។ ចាំមើលទៅប្រកួតខាងថ្ងៃខានស្អែកនេះនឹងឃើញតិចនិកថ្មីរបស់យើងមិនខាន។ និយាយទៅខ្ញុំតែងតែគិតច្រើនអញ្ចឹងតែរហូតអញ្ចឹងបានជាខ្ញុំទទួលបានលទ្ធផលល្អក្នុងការប្រកួតពានហ្នឹងរហូតមក "។
លោកបានបន្តថា៖" វាពិតជាធុញណាស់បើខ្ញុំលេងរបៀបដដែលៗ។ បើអ្នកគិតថាខ្ញុំនឹងតិចនិកដដែលពេលប៉ះជាមួយ Atletico, Liverpool អីហ្នឹង ខុសហើយមិនមែនអញ្ចឹងទេព្រោះការប្រកួតខុសគ្នា កីឡាករអីហ្នឹងខុសគ្នា។ អញ្ចឹងខ្ញុំក៏គិតជ្រុល ហើយចេញតិកនិកប្លែកបំផុតមួយ។ យប់នេះខ្ញុំមើលគំរូហើយ ខ្ញុំចេញតិចនិកប្លែកបំផុតសម្រាប់ប្រកួតខាងមុខ។ យើងនឹងប្រើកីឡាករ ១២នាក់ លេងលើទីលានប្រកួត "។
គួរបញ្ជាក់ផងដែរ Bayern Munich មានកីឡាករដល់១២នាក់លើទីលាន ក្នុងការប្រកួតទល់ Freiburgក្នុងលទ្ធផលឈ្នះ ៤-១ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ គឺដោយសារតែកំហុសបច្ចេកទេសក្ដារអេឡិចត្រូនិកប្ដូរកីឡាករប៉ុណ្ណោះ យ៉ាងណាកំហុសនេះត្រូវបានកត់សម្គាល់ និងដោះស្រាយឲ្យត្រូវវិញក្នុងប៉ុន្មានវិនាទីប៉ុណ្ណោះ៕