• 2022-03-23 11:34:12
  • បាល់ទាត់

ប្រធាន​សហព័ន្ធ​បាល់ទាត់​បារាំង​ថា​ Mbappe មាន​ឱកាស​ច្រើន​ក្នុង​ការ​ឈ្នះ​ Ballon d'or បើ​បន្ត​នៅ​ PSG

  • 2022-03-23 11:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Noel Le Graet ប្រធាន​សហព័ន្ធ​បាល់ទាត់​បារាំង​ បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Ouest-France នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ នៅ​បន្ត​ជា​មួយ​ក្លឹប​ Paris Saint Germain ខ្សែ​ប្រយុទ្ធ​ Kylian Mbappe មាន​ឱកាស​ច្រើន​ក្នុង​ការ​ឈ្នះ​ពាន​ Ballon d'Or ។

លោក​ Le Graet បាន​និយាយ​ថា​៖" ខ្ញុំ​ចង់​ឲ្យ​ Kylian បន្ត​នៅ​ Paris ។ សម្រាប់​បាល់ទាត់​នៅ​បារាំង​នេះ​ យើង​គួរ​តែ​មាន​កីឡាករ​មួយ​រូប​ ដែល​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ឆ្នើម​បំផុត​លើ​លោក​ទើប​ល្អ​។ បើ​មិន​បាន​អញ្ចឹង​ទេ​ ក៏​បាន​នៅ​ក្នុង​លីគ​កំពូល​នៅ​នេះ​ដែរ​ "។

លោក​បាន​បន្ត​ថា​៖" ខ្ញុំ​គិត​ថា​ Mbappe មាន​ឱកាស​ច្រើន​ក្នុង​ការ​ឈ្នះ​ពាន​ Ballon d'Or ជា​មួយ​ PSG ជា​ជាង​ជា​មួយ​ក្លឹប​ដទៃ​ទៀត​។ ព្រោះ​តែ​កាល​ណា​យើង​​ប្ដូរ​ក្លឹប​ យើង​ត្រូវ​តែ​ផ្សាំ​ជា​មួយ​នឹង​បរិយាកាស​ថ្មី​នៅ​ទី​នោះ​ហើយ​"។

នៅ​រដូវកាល​នេះ​ Mbappe ចូល​លេង​ឲ្យ​ PSG បាន​ ៣៧ប្រកួត​ហើយ​ និង​ស៊ុត​ចូល​បាន​ ២៦គ្រាប់​។ ខ្សែ​ប្រយុទ្ធ​នេះ​នឹង​ដាច់​កុងត្រា​ជា​មួយ​ក្លឹប​បារាំង​នេះ​រដូវកាល​នេះ​ហើយ​ បើ​មិន​បន្ត​កុងត្រា​កុងត្រា​ថ្មី​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់