• 2022-01-10 03:40:23
  • បាល់ទាត់

Arteta បន្ទោស​កីឡាករ​ Arsenal ថា​លេង​គ្មាន​ចង់​ឈ្នះ​សោះ ក្រោយ​ចាញ់ Nottingham Forest

  • 2022-01-10 03:40:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Mikel Arteta បាន​ចោទ​កីឡាករ​កីឡាករ Arsenal ថា​ខ្វះ​ភាព​ចង់​ឈ្នះ បន្ទាប់​​​ពី​ពួក​គេ​លេង​ចាញ់​ក្រុម Nottingham Forestធ្លាក់​ចេញ​ពី​ពាន​រង្វាន់ FA Cup​ កាល​ពី​យប់​មិញ។

Arsenal បាន​ចាញ់ ១-០ ដោយ​សារ​ក្រុម​មក​ពី​លីគ​ Championship ខណៈ​មួយ​គ្រាប់​របស់ Forest ធ្វើ​បាន​ដោយ​ប្រធាន​ក្រុម Lewis Grabban នៅ​មុន​៧​នាទី​បញ្ចប់​ការ​ប្រកួត។ ក្រុម​ការ​ប្រកួត​នេះ​ដែរ Arsenal ទាត់​មិន​ចំ​គោលដៅ​សូម្បី​មួយ​ជើង ហើយ​លោក Arteta មិន​សប្បាយ​ចិត្ត​សោះ​ចំពោះ​លទ្ធផល​នេះ។

អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​និយាយ​ថា Arsenal ត្រូវ​ការ​ថាមពល​និង​​ភាព​ស្រែក​ឃ្លាន​ដើម្បី​ឈ្នះ​​គ្រប់​ឱកាស។ លោក​ពិត​ជា​ខកចិត្ត​ជាមួយ​ការ​លេង​យប់​មិញ​ខ្លាំង​ណាស់។ ប៉ុន្តែ​វា​បាន​កើត​ឡើង​ទៅ​ហើយ ហើយ​ក្រុម​​ត្រូវ​តែ​​វិភាគ​ដើម្បី​រក​ហេតុផល។

ជ័យជម្នះ​របស់ ​Nottingham Forest ពួក​គេ​នឹង​ឡើង​ទៅ​ប៉ះ​ក្រុម Leicester City នៅ​ជុំ​ទី​​៤ នៃ​ពាន​រង្វាន់ FA Cup៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់