• 2020-10-06 02:01:39
  • បាល់ទាត់

Walcott អស់​តំណែង​លេង​នៅ Everton ពេល​នេះ​ផ្លាស់​ទៅ​ក្លឹប​ដើម

  • 2020-10-06 02:01:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Theo Walcott បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​ក្លឹប Southampton ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Everton។

​Walcott វ័យ​៣១​ឆ្នាំ​ចាប់​ផ្ដើម​អាជីព​ដំបូង​ជាមួយ Southampton នេះ​ឯង មុន​ពេល​ផ្លាស់​ទៅ Arsenal ក្នុង​ឆ្នាំ​២០០៦។ បន្ទាប់​មក​ក្រុម Everton បាន​ចុះ​កុងត្រា​ផ្ទេរ​យក​គេ​ពី​កាំភ្លើង​ធំ​ក្នុង​តម្លៃ​ខ្លួន​២០​លាន​ផោន​ កាល​ពី​ខែ មករា ឆ្នាំ ២០១៨។

Walcott បាន​និយាយ​ថា មាន​ក្លឹប​​មួយ​ចំនួន​បាន​ផ្ដល់​ឱកាស​ឲ្យ​គេ ប៉ុន្តែ​​ភ្លាម​នោះ Southampton ក៏​មក​រក​គេ​ដូច​គ្នា។ ដោយ​ហេតុ​តែ​ជា​ក្លឹប​ដំបូង​របស់​ខ្លួន អតីត​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​បាន​សម្រេច​មក Southampton តែ​ម្ដង។ Walcott ​លេង​ប្រកួត​អាជីព​ដំបូង​​​ជាមួយ Southampton ក្នុង​ខែ សីហា ឆ្នាំ ២០០៥ ត្រឹម​វ័យ​១៦​ឆ្នាំ​និង​១៤៣​ថ្ងៃ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់