/5c966efa5e394_1553362680_medium.jpg)
- 2019-09-22 03:17:00
- បាល់ទាត់
Offside មានប្រវត្តិជាង១៥០ឆ្នាំមុន ព្រោះខ្សែប្រយុទ្ធម្ខាងៗដល់ទៅ៨នាក់
- 2019-09-22 03:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Offside មានប្រវត្តិជាង១៥០ឆ្នាំមុន ព្រោះខ្សែប្រយុទ្ធម្ខាងៗដល់ទៅ៨នាក់
ចន្លោះមិនឃើញ
ត្រលប់ទៅនិយាយអំពីប្រវត្តិ offside ឬ ជំហរក្រៅល្បែង (ការកំណត់ហៅដោយសហព័ន្ធបាល់ទាត់កម្ពុជា) កាលពីជាង១៥០ឆ្នាំមុន កាលណោះខ្សែប្រយុទ្ធម្ខាងៗមានរហូតដល់ ៨នាក់ ឯណោះ ស្រដៀងនឹងពេលកុមារភាព ដែលយើងស្ទើរគ្រប់គ្នាលេងបាល់ចង់តែធ្វើខ្សែប្រយុទ្ធ។
ម្ល៉ោះហើយចាប់ពីឆ្នាំ ១៨៦៣ ដើម្បីកុំឲ្យខ្សែប្រយុទ្ធដ៏ច្រើនលើសលប់កេងចំណេញចាំស៊ុតស្រួលៗពេក សមាគមកីឡាបាល់ទាត់អង់គ្លេស ហៅកាត់ថា FA ក៏បានបង្កើតច្បាប់ offside នេះឡើង។
ច្បាប់ offside មានការកែប្រែច្រើនដំណាក់កាលទម្រាំឈានមកដល់ការវិវត្តនៅដំណាក់កាលចុងក្រោយនាពេលបច្ចុប្បន្នដូចដែលយើងបានឃើញ។
ច្បាប់ offside ដំបូងៗ
ច្បាប់ offside ដំបូងបំផុតគឺ កីឡាករចាត់ទុកថា offside នៅពេលគេឈរពីមុខបាល់ បានន័យថាគេអាចត្រឹមតែបោះបាល់ឲ្យគ្នា នៅពេលដែលកីឡាករឈរឲ្យស្របជាមួយបាល់ប៉ុណ្ណោះ ឬ បោះមកក្រោយវិញ។ ខុសពីច្បាប់បច្ចុប្បន្ន ដែល offside លុះត្រាណាតែគេឈរផុតកីឡាកររបស់គូបិដិបក្ខ។
លុះដល់ឆ្នាំ ១៨៦៦ ត្រូវបានកែប្រែ ឲ្យឈ្មោះហៅថា "three-player rule” បានន័យថា កីឡាករមិន offside ឡើយបើគេនៅចន្លោះកីឡាករ៣នាក់របស់គូបដិបក្ខ ពោលគឺច្បាប់នេះវិវត្តន៍ពីយកបាល់ជាគោល (ឈរផុតបាល់ offside) មកជាជាខ្សែការពារ ឬ កីឡាករម្ខាងទៀតជាគោលវិញ។
ដើមសតវត្សទី ២០
១៩០៣ នៅមិន offside ឡើយបើទុកជាគេនៅក្នុងតំបន់ offside ប្រសិនបើមិនធ្វើចលនា។ មកដល់ឆ្នាំ ១៩២១ ការគប់ទុះ (បោះបាល់ចូលទីលាន) មិនចេះ offside ឡើយ ដែលក្បួនច្បាប់ទាំង២នេះនៅបន្តប្រើមិនដល់បច្ចុប្បន្ន។
កែប្រែខ្លាំងចាប់ពីឆ្នាំ ១៩២៥
The Guadian បានរាយការណ៍ថានៅពេលដែលក្រុម Newcastle មិនអាចរកបានសូម្បី១គ្រាប់សម្រាប់៦ប្រកួតជាប់ៗគ្នានៅពេលដែលខ្សែប្រយុទ្ធទាំងទ្វេរបស់ខ្លួនគឺកីឡាករ Frank Hudspeth និង Bill McCracken ញៀននឹងការ offside។
FA ដាក់សំណើ២ដើម្បីជាដំណោះស្រាយ ទី១ បន្ថយពី offside បើឈរផុតខ្សែការពារ៣នាក់ចុងក្រោយ មកត្រឹមខ្សែការពារ២នាក់វិញ និង ទី២ វាស់ប្រវែងបើកីឡាករឈរលើសពី ៣៧ ម៉ែត្រពីទីទៅ ធ្វើចលនាយ៉ាងណាក៏មិន offside ឡើយ។ ត្រង់ចំណុចទី២ យើងសង្កេតឃើញថាច្បាប់បច្ចុប្បន្នក៏នៅតែយកមកអនុវត្ត ដោយគេទុកថាមិន offside ឡើយទោះកីឡាកររបស់ក្រុមម្ខាងឈរផុត ខ្សែការពារ ឬ កីឡាកររបស់ក្រុមម្ខាងទៀតក៏ដោយ នៅពេលពួកគេឡើងផុតចំណុចកណ្តាលតារាងទាំងអស់គ្នា។
រដូវកាល ១៩២៥-២៦ គ្រាប់បាល់គិតជាមធ្យមក្នុង១ប្រកួតមានអត្រាខ្ពស់រហូតដល់ ៣,៦៩ អាចថាដោយសារលទ្ធផលដែលបណ្ដាលមកពីការទុកចន្លោះប្រហោងដល់ទៅជិត៤០ម៉ែត្រ អនុញ្ញាតឲ្យខ្សែប្រយុទ្ធមានឱកាសលេងមិនចេះ offside បើពួកគេឈរចម្ងាយ៤០ពីសំណាញ់ទីក្រុមម្ខាងទៀត ដែលនេះនឹងអនុញ្ញាតឲ្យខ្សែប្រយុទ្ធមានឱកាសច្រើនដើម្បីអូសបាល់យកទៅស៊ុត។
ក្រោយមកក្រុមប្រឹក្សាភិបាលអន្តរជាតិ ( International Board) បានកែប្រែច្បាប់នេះបន្តទៀត។ បន្តិចម្តងៗ ច្បាប់ offside បានវិវត្តដែលកីឡាករ offside តែស្មាបន្តិចក៏អាជ្ញាកណ្ដាលចាប់ ហើយចុងក្រោយបំផុត VAR ត្រូវបានដាក់ឲ្យប្រើដើម្បីសម្រេច offside ឲ្យកាន់តែមានភាពសុក្រឹត៕