• 2017-06-26 06:17:00
  • បាល់ទាត់

Acleda Cup៖ កៀន​ស្វាយ​ លត់ គង​ពិសី​ ៣-០ ខណៈ HQ-C ឈ្នះ​ផ្សារ​ដើម​ថ្កូវ ៤-២

  • 2017-06-26 06:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​​សាខា​​កៀន​ស្វាយ​​បាន​លត់​ទៅ​លើ​ក្រុម គង​ពិសី ៣-០ ខណៈ​ក្រុម​ការិយាល័យ​កណ្ដាល គ (HQ-C) យក​ឈ្នះ​ក្រុម​បាល់ទាត់​ផ្សារ​ដើម​ថ្កូវ​ ៤-២ នៃ​ការ​ប្រកួត​ Acleda Cup 2017 វគ្គ​សន្សំ​ពិន្ទុ។

៣​គ្រាប់​របស់​កៀន​ស្វាយ​រក​បាន​ដោយ​កីឡាករ​ ពុធ សុភ័ក្រ្ត ពីរ​គ្រាប់ ខាំ ឃុន​វណ្ណៈ ១​គ្រាប់ និង​វ៉ាន់ណៃ ម៉ានិត ១​គ្រាប់។ ចំណែក​២​គ្រាប់​របស់​ផ្សារ​ដើម​ថ្កូវ​រក​បាន​ដោយ​ គុណ សម្បត្តិ​ និង​តែ ស៊ីម៉ា ។ ​ពីរ​ក្រុម​នេះ​​ស្ថិត​នៅ​ពូល C ផ្សារ​ដើម​ថ្កូវ ឆ្លង​កាត់​បី​លើក​កន្លង​មក​ចាញ់​ទាំង បី ខណៈ​ HQ-C បី​លើក​កន្លង​មក​ឈ្នះ​២​ចាញ់​១។

​នៅ​ពូល D ​កៀន​ស្វាយ​ដែល​បាន​៣​គ្រាប់​នោះ​គឺ​កីឡាករ​ រឹម បូរិន​រក្ស ២​គ្រាប់​ និង​សួន តូណា ១​គ្រាប់។ បី​ប្រកួត​កន្លង​មក​របស់​កៀន​ស្វាយ​​ឈ្នះ​២​ចាញ់​១ ស្រប​ពេល​គង​ពីសី​ទើប​តែ​ប្រកួត​សន្សំ​ពិន្ទុ​បាន​ពីរ​លើក​ប៉ុណ្ណោះ​ដោយ​ក្នុង​នោះ​ចាញ់​១​ឈ្នះ​១។

រដូវ​កាល​​ ២០១៧ នេះ​មាន​ចំនួន ៦៧​ក្រុម​ដែល​ធ្វើ​ការ​បែង​ចែក​ជា ៨ពូល​ ដោយ​ធ្វើ​ការ​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​តាម​ពូល​នីមួយៗ។ ​ក្រុម​ដែល​មាន​ពិន្ទុ​លើ​គេ​ចំនួន ២​ក្រុម​នៅ​តាម​ពូល​នីមួយៗ នឹង​ទទួល​បាន​សិទ្ធិ​ឡើង​ទៅ​លេង​នៅ​វគ្គ ៣២​ក្រុម​ជា​បន្ត​ទៀត៕ ​

គង​​ពីសី​
កៀនស្វាយ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់