• 2016-09-11 19:24:28
  • បាល់ទាត់

ពាន Acleda Cup នឹង​សម្រាក​ជាង ១​ខែ​ក្រោយ​រក​ឃើញ ៨​ក្រុម​ចុង​ក្រោយ

  • 2016-09-11 19:24:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ពាន​រង្វាន់ Acleda Cup 2016 ​នឹង​ធ្វើ​ការ​សម្រាក​ជាង​​១​ខែ ពោល​ចាប់​ពី​ថ្ងៃ​​ទី​១១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ​២០១៦ ​បន្ទាប់​ពី​រក​ឃើញ​ជើង​ខ្លាំង​​គ្រប់​​ចំនួន ៨​ក្រុម​​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​នេះ។

 

 

​ការ​ប្រកួត​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​នេះ​​ នឹង​ធ្វើ​ឡើង​នៅ​ទីលាន​វេស្ទើន​ដដែល​។ ចំណែក​ក្រុម​ទាំង​ ៨​ដែល​នឹង​បើក​យុទ្ធនាការ​ប្រកួត​បន្ត​នា​ខែ​ក្រោយ​នោះ​រួម​មាន សាខា​បារាយណ៍, សាខា​កំពង់​ត្រឡាច , សាខា​ក្រុងភ្នំពេញ, សាខា​ពួក, សាខា​ស្រីសន្ធរ, សាខា​កំពង់ស្ពឺ, ការិយាល័យ​កណ្ដាល​(​គ) និង​ ការិយាល័យ​កណ្តា​ល(ឃ)។

 

​ចំណែក​លទ្ធផល​កាល​ពី​ថ្ងៃ​សៅរ៍​​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦​​​គឺ​សាខា​ស្រុកបារាយណ៍ បាន​យក​ឈ្នះ​ក្រុម​ការិយាល័យ​កណ្ដាល(ក) ដោយ​លទ្ធផល ៣-១ និង​​មួយ​គូ​ទៀត​​សាខា​​ស្រុក​កំពង់​ត្រឡាច​យក​ឈ្នះ​ក្រុម​មក​ពី​ស្រុក​គង​ពិសី​៦-១​។

 

ពាន​រង្វាន់​នេះ​បាន​ដំណើរ​ការ​ប្រកួត​តាំង​ពី​ដើម​ខែ​មីនា​កន្លង​ទៅ​ម្ល៉េះ ដោយមាន ៧២​ក្រុម​តំណាង​ឲ្យ​ការិយាល័យ​កណ្ដាល និង​សាខា​ធនាគារ​អេស៊ីលីដា​ចូលរួម៕

 

 

 

ស្រុក​គង​ពិសី

 

ស្រុក​កំពង់​ត្រឡាច

 

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា

មតិយោបល់