• 2016-09-09 20:50:51
  • បាល់ទាត់

ព្រឹក​ស្អែក​នេះ​ Acleda Cup នឹង​​រក​ឃើញ​​ជើង​ខ្លាំង​​៨​ក្រុម​ចុង​ក្រោយ​ហើយ

  • 2016-09-09 20:50:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពាន​រង្វាន់​បាល់ទាត់​​ Acleda Cup 2016​ នឹង​រក​ឃើញ​ជើង​ខ្លាំង​​គ្រប់​ចំនួន​​​ ៨​ក្រុម​ ដែលការ​ប្រកួត​វគ្គ​ ១៦​ក្រុម​ថ្ងៃ​ចុង​ក្រោយ​នេះ​​ពួក​គេ​ នឹង​ប្រកួត​នៅ​កីឡដ្ឋាន​វេស្ទើន​​ទាំង​ពីរ​គូ​គឺ​ជា​ការ​ជួប​គ្នា​រវាង​ HQ-A ​ប៉ះ BAR ម៉ោង​៧:​៣០​ និង​ក្រុម​ KTL ជួប KPS ម៉ោង​៩:៣០​នាទី​នា​ថ្ងៃ​ស្អែក​នេះ​។

 

 

បច្ចុប្បន្ន​ពាន​រង្វាន់​ខាង​លើ​​មាន​ក្រុម​ចំនួន៦ កំពុង​អង្គុយ​រង់​ចាំ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ក្នុង​នោះ​រួម​មាន​ក្រុម​បាល់ទាត់ HQ-D​, ក្រុម​​ PNP, ក្រុម​ការិយាល័យ​កណ្ដាល​(គ)​ ធនាគារ​អេស៊ី​លីដា​ភីអិលស៊ី, សាខា​ខេត្ត​កំពង់​ស្ពឺ​, សាខា​ស្រុក​ពួក និង​​សាខា​ស្រុក​ស្រីសន្ធរ។ ​ដោយ​ឡែក​​​​ក្នុង​ចំណោម​៤​ក្រុម​ខាង​លើ​​​ ​​​អ្នក​ឈ្នះ​​ចំនួន​​ពីរ​ក្រុម នឹង​​ឡើង​ទៅ​បង្គ្រប់​​ចំនួន​៨​ក្រុម​ ដើម្បី​បន្ត​ការ​ប្រកួត​​រហូត​ស្វែង​រក​ជើង​ឯក។

 

​ពាន​រង្វាន់​នេះ​មិន​មាន​​ប្រាក់​រង្វាន់​សម្រាប់​ជើង​ឯក​នោះ​ទេ ក្រុម​ដែល​ឈ្នះ​​ជើង​ឯក​ និង​ជើង​ឯក​រង​ នឹង​ទទួល​បាន​វត្ថុ​អនុស្សាវរីយ៍ និង​ពាន។ ក្រុម​ចូល​រួម​លេង​ពាន​នេះ​សុទ្ធ​តែ​ជា​​សាខា​របស់​ក្រុម​ហ៊ុន Acleda៕  

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​

មតិយោបល់