• 2016-09-05 17:37:41
  • បាល់ទាត់

Acleda Cup ៖ គ្រូ​​ក្រុម HQ-D ​អះអាង​ថា គ្មាន​​​​​ក្រុម​ណា​ខ្លាំង​ជាង​ក្រុម​ណា​ទេ

  • 2016-09-05 17:37:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ចាន់ វាសនា គ្រូ​បង្វឹក​ក្រុម​បាល់ទាត់ HQ-D បញ្ជាក់​ពី​សមត្ថភាព​ក្រុម​ទាំង​អស់​​​ថា​ គ្មាន​​ក្រុម​ណា​ខ្លាំង​ជាង​ក្រុម​​​ណា​របស់​លោក​នោះ​ទេ​ បន្ទាប់​ពី​ក្រុម​របស់​លោក​​ទម្លាក់​ក្រុម​បាល់ទាត់​ TBK ​ដោយ​បាល់​ប៉េណាល់ទី៣-២​​ ​ក្រោយ​ចប់​​ការ​ប្រកួតស្មើ​គ្នា​​១-១​វគ្គ​​១៦​ក្រុម​ចុង​ក្រោយ​ក្នុង​ពាន​ Acleda Cup ​​។

 

 

​​លោក ចាន់ វាសនា បាន​ឲ្យ​ដឹង​ថា ​ក្រុម​ចូល​រួម​លេង​ពាន​ខាង​លើ​មិន​មែន​ជា​កីឡាករ​អាជីព​​​ ហេតុ​នេះ​កម្រិត​សមត្ថភាព​បច្ចេកទេស​មិន​លើស​គ្នា​នោះ​ទេ។ ​លទ្ធផល​ចាញ់ ឬ​ឈ្នះ​ភាគ​ច្រើន​​បាន​មក​ពី​សំណាង​ច្រើន​ជាង​សមត្ថភាព។

 

​គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា ក្រុម​ដែល​ចង់​ឲ្យ​ក្រុម​របស់​​ខ្លួន​ធ្វើ​បាន​ល្អ​គួរ​ហ្វឹកហាត់​​បន្ថែម​កម្លាំង​​​ជា​មុន​សិន។ ចំណែក​ក្រុម​របស់​លោក​វិញ​ហាក់​មើល​រំលង​ការ​ហ្វឹកហាត់​នា​ពេល​កន្លង​មក​​ សម្រាប់​ការ​ប្រកួត​វគ្គ ៨​ក្រុម​លើក​ក្រោយ​នេះ​ នឹង​ហ្វឹកហាត់​កម្លាំង ​និង​ចំណុច​ខ្វះខាត​បន្ថែម​ទៀត​​ទើប​អាច​ទទួល​បាន​លទ្ធផល​ល្អ។

 

​ក្រុម HQ-D ​នឹង​ត្រូវ​ប៉ះ​ក្រុម​​ PNP ​នា​វគ្គ ៨​ក្រុម​ចុង​ក្រោយ​ បន្ទាប់​ពី​ក្រុម ​PNP ​យក​ឈ្នះ​ក្រុម​ SVG ១-០​​នា​វគ្គ​ ​១៦​ក្រុម​ចុង​ក្រោយ​កាលពី​​រសៀល​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ​២០១៦​នៅ​កីឡដ្ឋាន​វេស្ទើន។ ​ក្រៅ​ពី​ការ​ប្រកួត​​ក្នុង​ពាន Acleda Cup ​ក៏​មាន​ការ​ប្រកួត​មិត្ត​ភាព​ផង​ដែរ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​គឺ ​ការិយាល័យ​កណ្ដាល​ គ យក​ឈ្នះ​ក្រុម​​​ផ្សារដើមថ្កូវ ៣:២ ដែល​​កីឡាករ​ក្នុង​ក្រុម​ពីរ​នេះ​ក៏​ជា​បុគ្គលិក​របស់​ក្រុម​ហ៊ុន​ Acleda ​ផង​ដែរ​៕

 

 

 

 

​​​​​​អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់