• 2016-01-26 17:28:42
  • បាល់ទាត់

យុវជន​​ជម្រើស​ជាតិ​​​ គឹម​ហេង យក វឌ្ឍនាកា ជា Idol ដើម្បី​អភិវឌ្ឍ​ខ្លួន

  • 2016-01-26 17:28:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម១៥ ​ឆ្នាំ​ ​ដែល​យក​ឈ្នះ​ប្រទេស​ហ្វីលីពីន ១-០ ក្នុង​ការ​ប្រកួត​ពាន​​រង្វាន់ 2015 AFF U-16 Championship​​​ កាល​ពី​​ឆ្នាំ​២០១៥​​​​កន្លង​ទៅ​ ទៀត គឹម​ហេង ​បាន​ប្រាប់​ថា​​​​ ចាន់ វឌ្ឍនាកា ​​ជា​​និម្មិត​រូប​​ដែល​រូប​គេ​ព្យាយាម​​​សិក្សា​ពី​របៀប​លេង​ដើម្បី​អភិវឌ្ឍ​ខ្លួន​​ឲ្យ​ក្លាយ​ជា​កីឡាករ​លេច​ធ្លោ​នា​ពេល​អនាគត។

 

​​ខ្សែ​បម្រើ​ប្រយុទ្ធ​​យុវជន​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​​ទៀត គឹមហេង បាន​ឲ្យ​ដឹង​ថា ​ចាន់ វឌ្ឍនាកា បាន​​ក្លាយ​មក​ជា​​និម្មិត​រូប​​​របស់​ខ្លួន​ជា​យូរ​មក​ហើយ។ បើ​និយាយ​ពី​កីឡាករ​បរទេស​គឺ​ Rodaldo និង Messi ​ជា​កំពូល​កីឡាករ​ល្អ​លំដាប់​​​ថ្នាក់​ពិភព​លោក​ ប៉ុន្តែ​​រូប​គេ​មិន​យក​ធ្វើ​ជា​ Idol ទេ​ ពី​ព្រោះ​​​រូប​គេ​ស្រលាញ់​កីឡាករ​ខ្មែរ និង​ចង់​លើក​ស្ទួយ​កីឡាករ​កម្ពុជា។

 

​យុវជន​រូប​​នេះ​បន្ត​ថា ​​រូប​គេ​តែង​មើល​​ ចាន់ វឌ្ឍនាកា ​លេង​គ្រប់​ការ​​ប្រកួត​​​ ​ហើយ​ពេល​នេះ​កំពុង​ព្យាយាម​ហ្វឹកហាត់​​​​ ដើម្បី​​ឲ្យ​ទម្រង់​លេង​របស់​ខ្លួន​រីក​ចំរើន​​ដូច​​និម្មិត​រូប​​​នា​ពេល​អនាគត។ ​ក្រៅ​ពី​ ចាន់ វឌ្ឍនាកា នៅ​មាន​ រស់ សំអឿន​ ​ម្នាក់​ទៀត ដែល​ គឹមហេង ពេញ​ចិត្ត។

 

​បច្ចុប្បន្ន​ក្រុម​កីឡា​​ករ​បាល់​ទាត់​​ជម្រើស​ជាតិ​កម្ពុជា​អាយុ​​ក្រោម ១៥​ឆ្នាំ​ ​​កំពុង​ហ្វឹកហាត់​នៅ​សាលា​បាល់​ទាត់​​ជាតិ​បាទីខេត្ត​តាកែវ៕

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី