• 2024-09-21 02:00:00
  • បាល់ទាត់

Pep ​រីករាយ​ក្នុង​ការ​ដាក់ Foden ឲ្យ​លេង​ពេញ​៩០​នាទី​ក្នុង​ជំនួប​ទល់ Arsenal ស្អែក​នេះ

  • 2024-09-21 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកPep Guardiola អ្នក​ចាត់​ការ​របស់​ក្រុម​មេឃខៀវ Manchester City ​បាន​ធ្វើ​ការ​ចុច​ឈ្មោះ​របស់ Phil Foden ​និង​និយាយ​ថា​រីករាយ​សម្រាប់​ការ​ត្រឡប់​មក​ជួយ​​ក្រុម​វិញ​ ​សម្រាប់​ការ​ត្រៀម​ជួប Arsenal នា​ម៉ោង​១០​:៣០​នាទី​ស្អែក​នេះ​នៅ​ទឹក​ដី​របស់​ Man City ក្នុង​ពាន​រង្វាន់ English Premier League សប្ដាហ៍​ទី​៥​​

​​​លោក​បាន​​និយាយ​ថា Phoden គេ​អាច​លេង​បាន​១០០​%​វិញ​ហើយ ​បន្ទាប់​ពី​សម្រាក​ព្យាបាល​របួស​មួយ​រយៈ​ពេល​ ហើយ​ពេល​នេះ​​គ្រប់​គ្នា​កំពុង​ត្រូវ​ការ​គេ​​ដើម្បី​ប្រកួត​ទល់​ក្រុម​កាំ​ភ្លើង​ធំ​ស្អែក​នេះ​។ គេ​ជា​កីឡាករ​ដ៏​ល្អ​ម្នាក់​កាល​ពី​រដូវ​កាល​មុន​ ពិត​ណាស់​គ្រប់​គ្នា​ត្រូវ​ការ​គេ​​ក្នុង​ការ​ជួយ​លើ​ទីលាន​​​ក្នុង​តំបន់​បម្រើ​ និង​ស្លាប​ជាដើម​។​ ពិត​ណាស់​គេ​អាច​លេង​បាន​ពេញ​លេញ​ល្អ​ណាស់​នៅ​ពេល​នេះ​។

លោក​បន្ថែម​ថា ការ​លេង​របស់​ Phoden ទាំង​ការ​ប្រជែង​បាល់​ជាមួយ​ដៃ​គូ ​ការ​តាម​ដេញ​យក​បាល់ និង​ភាព​ឆ្លាតវៃ​ក្នុង​ការ​​បោះ​បាល់​ឲ្យ​ដៃគូ​ ​​អាច​ចាត់​ចូល​ក្នុង​កម្រិត​ខ្ពស់​បំផុត​មួយ​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន​។ វា​ពិត​ប្រាកដ​ណាស់​គេ​រួចរាល់​ហើយ​ក្នុង​ការ​លេង​ពេញ​៩០នាទី​នា​​ការ​ប្រកួត​ស្អែក​នេះ​។

គិត​មក​ដល់​ពេលនេះ​ការ​បង្ហាញ​ខ្លួន​ឲ្យ​មេឃខៀវ​របស់ Phil Phoden ក្នុង​ក្របខណ្ឌ​ Englis Premier League នោះ​គឺ​ទើប​តែ​បាន​១​លើក​ប៉ុណ្ណោះ​​កាល​ប៉ះ Chelsea ក្នុង​ជំនួប​បើក​ឆាក​ ហើយ​កាល​នោះ​គេ​ប្ដូរ​ចូល​នៅ​វគ្គ​ទី​២ និង​ការ​ប្រកួត​កាល​ពី​ប៉ះ Inter Milan នៅ​ពាន​ UEFA Champions League ដែល​បញ្ចប់​ទៅ​ ០-០​​ នោះ​ក៏​គេ​ប្ដូរ​ចូល​​នៅ​វគ្គ​ទី​២​ដែរ​។

ក្រៅ​ពី​និយាយ​ពី Phoden លោកក៏​បាន​និយាយ​ពី​របួស​របស់ Kevin De Bruyne ​ដែរ​គឺ​​ប្រសើរ​ឡើង​វិញ​ហើយ និង​បានវិល​ចូលទីលាន​ហ្វឹកហាត់​វិញ​ហើយ​ ដូច្នេះ​ស្អែក​នេះ​ក៏​លោក​នឹង​ប្រើ​​កីឡាករ​រូប​នេះ​ផង​ដែរ​៕​

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទថ្មី