• 2022-03-01 13:27:35
  • បាល់ទាត់

គ្រូបង្គោល​ក្លឹប​រុស្ស៊ី​ Loko Moscow បាន​លាលែង​ពី​តំណែង​ ដោយ​សារ​តែ​​រុស្ស៊ី​ឈ្លានពាន​​អ៊ុយក្រែន​

  • 2022-03-01 13:27:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Markus Gisdol បាន​លាលែង​ពី​តំណែង​ជា​គ្រូ​បង្គោល​របស់​ក្លឹប​រុស្ស៊ី​ Loko Moscow នៅ​ក្នុង​ថ្ងៃ​នេះ​ ក្រោយ​មក​ដឹកនាំ​ក្លឹប​នេះ​បាន​ ៥ខែ​ ចាប់​តាំង​ពី​ខែ​តុលា​មក​។

គ្រូបង្គោលសញ្ជាតិអាល្លឺម៉ង់នេះ បាន​ចេញ​សារ​ថា​៖" ខ្ញុំ​មិន​អាច​នៅ​ដឹកនាំ​ក្លឹប​ ដែល​មាន​អ្នក​ដឹកនាំ​​ប្រទេស​បាន​បង្ក​សង្គ្រាម​នៅ​កណ្ដាល​ទ្វីប​អឺរ៉ុប​បែប​នេះ​ទេ​។ នេះ​មិន​សម​តម្លៃ​របស់​ខ្ញុំ​ត្រូវ​​នៅ​ទី​នេះ​ទៀត​ឡើយ អញ្ចឹង​បាន​ខ្ញុំ​សុំ​លាលែង​ពី​តំណែង​គ្រូ​បង្គោល​ក្លឹប​ Loko Moscow ភ្លាមនេះ​តែ​ម្ដង។​ ខ្ញុំ​មិន​បន្ត​ឈរ​នៅ​ទីលាន​ហ្វឹកហាត់​ ដែល​បង្វឹក​កីឡាករ​ ឲ្យ​មាន​ភាព​ជា​លក្ខណៈ​កាន់​តែ​អាជីព​ ខណៈ​ពេល​នៅ​អ្នក​នៅ​ក្បែរ​កន្លែង​នេះ​ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រង​នូវ​សោធនកម្ម​ដ៏​ឈឺ​ចាប់​បំផុត​ "។​

ចាប់​តាំង​ពី​ រុស្ស៊ី​បាន​​វាយ​ចូល​អ៊ុយក្រែនតាំង​ពី​ថ្ងៃ​ព្រហស្បត៍​ ទី​​២៤ ខែកុម្ភៈ ឆ្នាំ​២០២២មក បណ្ដាល​ស្ថាប័ន​បាល់ទាត់​ធំ​នៅ​អឺរ៉ុប​ អំពាវ​សុំ​ឲ្យ​បញ្ចប់​សង្គ្រាម​នេះ​ ដោយ​បាន​ធ្វើ​ការ​ផ្ដាច់​កុងត្រា​ជា​មួយ​ក្រុមហ៊ុន​រុស្ស៊ី ជាក់ស្ដែង​FIFA ​និង UEFA ​សម្រេច​ផ្អាក​ការប្រកួតទាំងអស់របស់ក្លឹបរុស្ស៊ីនិងជម្រើសជាតិ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី