- 2018-08-11 06:44:54
- បាល់ទាត់
Acleda Cup ៖ ស្ទឺងមានជ័យ ខេត្តកណ្ដាល ការិយាល័យកណ្ដាល ឃ និង ខ បាន៣ពិន្ទុដូចគ្នា
- 2018-08-11 06:44:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Acleda Cup ៖ ស្ទឺងមានជ័យ ខេត្តកណ្ដាល ការិយាល័យកណ្ដាល ឃ និង ខ បាន៣ពិន្ទុដូចគ្នា
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ការិយាល័យកណ្ដាល ឃ ការិយាល័យកណ្ដាល ខ ក្រុមបាល់ទាត់ស្ទឹងមានជ័យ និងក្រុមបាល់ទាត់សាខាខេត្តកណ្ដាលសុទ្ធតែយកបាន ៣ ពិន្ទុដូចគ្នានៅសប្ដាហ៍នេះ។
នៅទីលានស្កាយសមុទ្រក្រុមបាល់ទាត់ការិយាល័យកណ្ដាល ឃ យកឈ្នះទៅលើបាទី ៤-០ ដែល៤ក្រុមរបស់នេះរកបានដោយកីឡាករ ឡឹក សុចិត្រា តែម្នាក់ឯង។ ពីរក្រុមនេះមកពីពូល D ដែលក្រុមការិយាល័យកណ្ដាលឃឈ្នះទាំង ៤ ប្រកួតក្នុងចំណោម ៤ ប្រកួត។ ចំណែកក្រុមសាខាស្រុកបាទីវិញ៥ប្រកួតរបស់គេឈ្នះ៣ចាញ់២។
មួយគូទៀតនៅទីលាននេះដដែលគឺក្រុមការិយាល័យកណ្ដាល ខ យកឈ្នះទៅលើក្រុមព្រែកព្នៅ៣-១ ដែល៣គ្រាប់របស់ការិយាល័យកណ្ដាល ខ រកបានដោយកីឡាករ វៃ វុទ្ធី ១ គ្រាប់និង យ៉ង់ វណ្ណរ៉ា ២ គ្រាប់។ ស្របពេល១គ្រាប់របស់ព្រែកព្នៅរកបានដោយកីឡាករ ឡាយ យ៉ាម៉ាឡា។ ក្រុមទាំងពីរមកពីពូល C ដែលក្រុមសាខាកណ្ដាល ខ ប្រកួតចំនួន ៥លើកឈ្នះ៤ ចាញ់១ និងក្រុមព្រែកព្នៅចាញ់៤ឈ្នះ១ ក្នុងចំណោម៥លើក។
ខណៈនៅទីលានវេស្ទើនវិញក្រុមបាល់ទាត់ សាខាទួលគោក ចាញ់ក្រុមស្ទឹងមានជ័យ១-៣ ដែល១គ្រាប់របស់ទូលគោករកបានដោយកីឡាករ ស្វាយ សម្បត្តិ និង៣គ្រាប់របស់ស្ទឹងមានជ័យរកបានដោយកីឡាករ ភឿក សំបូរ ២ គ្រាប់ ព្រមទាំង កន សុភ័ក្រ្ត ១គ្រាប់។ ក្រុមទាំងពីរមកពីពូលC ដែលក្រុមទួលគោកប្រកួតបានចំនួន ៥លើកឈ្នះ២ ចាញ់៣ ស្របពេលក្រុមស្ទឹងមានជ័យប្រកួតបានចំនួន ៥ លើកដូចគ្នាឈ្នះ៤ចាញ់១។
គូទី២នៅទីលាននេះដដែល ក្រុមបាល់ទាត់សាខាខេត្តកណ្ដាលយកឈ្នះក្រុម ពាមរក៍ ៤-១ ដែល៤គ្រាប់របស់សាខាខេត្តកណ្ដាលរកបានដោយកីឡាករ ម៉ី មករា ១ គ្រាប់ ផា រិទ្ធី ១ គ្រាប់ និងតុប នីរ័ត្ន ២ គ្រាប់។ រីឯ១គ្រាប់របស់ពាមរក៍រកបានដោយកីឡាករ ស៊ុន កុសល។ ក្រុមទាំងពីរមកពីពូល D ដែលក្រុមសាខាខេត្តកណ្ដាលប្រកួត៤លើកឈ្នះ២ចាញ់២ ស្របពេលក្រុមពាមរក៍ប្រកួត៥លើកឈ្នះ១ចាញ់៤៕