• 2018-07-05 06:37:27
  • បាល់ទាត់

ចូល​ឆែក​ផ្ទៃ​ខាង​ក្នុង​​ផ្ទះ Sanchez កំពុង​ដាក់​លក់​តម្លៃ​២,៥​លាន​ដុល្លារ

  • 2018-07-05 06:37:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Manchester United កីឡាករ Alexis Sanchez កំពុង​​ប្រកាស​ដាក់​លក់​ផ្ទះ​ប្រណិត​របស់​ខ្លួន​ក្នុង​តម្លៃ​២,៥​លាន​ដុល្លារ។

​ផ្ទះ​ដ៏​ស្រស់​ស្អាត​នោះ​មាន​ទីតាំង​ក្នុង​ភូមិ Hale Barns ក្នុង​ទីក្រុង Manchester ។ វា​មាន​បន្ទប់​គេង​៦ ផ្ទះ​បាយ​ធំ​ទូលាយ ព្យាណូ សម្ភារៈ​តុបតែង​ផ្ទះ​ទំនើប​ៗ បន្ទប់​មើល​កុន ជា​ពិសេស​មាន​ទីធ្លា​កម្សាន្ត​នៅ​ខាង​ក្រោយ​ផ្ទះ។ ការ​ប្រកាស​លក់​ផ្ទះ​នេះ ដោយ​សារ​កីឡាករ​ឈីលី​ខាង​លើ​ចង់​នាំ​គ្រួសារ​និង​សុនខ​សំណព្វ​ចិត្ត​ទាំង​ពីរ  Labradors Atom និង Humber ​ផ្លាស់​ទៅ​រស់​នៅ​ទីតាំង​ថ្មី​នៅ​ប្រមាណ​​ជិត​២​គ.ម ពី​ប្រលានយន្តហោះ Manchester Airport៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់