• 2018-06-10 04:52:54
  • បាល់ទាត់

Acleda Cup ៖ ការិយាល័យ​កណ្ដាល A បំបាក់​ ពោធិ៍​សែន​ជ័យ ៦-២

  • 2018-06-10 04:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ការិយាល័យ​កណ្ដាល A ​បាន​បំបាក់​ក្រុម​​ ពោធិ៍​សែន​ជ័យ ៦-២ កាល​ពី​ម្សិល​មិញ​នេះ​ក្នុង​ការ​​ប្រកួត​​មិន​អាជីព​ព្រឹត្តិការណ៍​ Acleda Cup 2018 ​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​លើក​ទី​១​ក្នុង​ពូល B នៅ​ទីលាន​វេស្ទើន​ភ្នំពេញ។

៦​គ្រាប់​របស់​ក្រុម​ការិយាល័យ​កណ្ដាល​ A​ គឺ​រក​បាន​ដោយ​កីឡាករ ប៊ុន ឃៀង ៣ គ្រាប់​ម្នាក់​ឯង​ កីឡាករ សេង ថៃ ១​ គ្រាប់ ផូក សុភា ១ គ្រាប់​ និង​ ធូ ថារិទ្ធិ ១​គ្រាប់។ ចំណែក ២​ គ្រាប់​របស់​ក្រុម​ ពោធិ៍សែន​ជ័យ​រក​បាន​ដោយ​កីឡាករ ជា សុភ័ក្រ្ត និង​ សា ពន្លក ម្នាក់​មួយ​គ្រាប់។

សម្រាប់​លទ្ធផល​សរុប​ម្សិល​មិញ

    1. HQ-A ៦-២​ PYS
    1. KKD ៤-៣ ASN
    1. PCT ៤- ២ CCV
    1. CDG ១-០ KTB
    1. DPN ៤- ១ RSK
    1. KCG ២-១ PDT
    1. PNP ២-១ SNG
    1. THP ៣-១ BMC
    1. SRP ៤-៤ SKM
    1. STO ២-១ SRP-KB
    1. BAR ១-០ KTM
    1. TBK ១-០ KCM
    1. PRC ១-០ KTE
    1. STG ១-០ SRP
    1. MMT ៣-១ SNG
    1. ORO ១-១ PHK

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់