• 2018-06-05 09:19:29
  • បាល់ទាត់

មិន​ធម្មតា​! Willian មាន​ហាង​អាហារ​មួយ​កន្លែង​នៅ​ទីក្រុង​ឡុងដ៍

  • 2018-06-05 09:19:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar បាន​ទៅ​ដល់​ទីក្រុង​​ឡុងដ៍​​ជាមួយ​មិត្ត​រួម​ជម្រើស​ជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ ដើម្បី​ចូល​សាក​អាហារ​​ក្នុង​ភោជនីយដ្ឋាន​របស់ Willian។

ហាង​របស់ Willian មាន​ឈ្មោះ​ថា Babbo ស្ថិត​នៅ​តំបន់  Mayfair  ដែល​​មាន​ការ​ចូល​ហ៊ុន​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម​ David Luiz និង​ភ្នាក់ងារ​របស់​ពួក​គេ Kia Joorabchian ។ អ្នក​ដែល​បាន​ទៅ​ដល់​ភោជនីយដ្ឋាន​គេ​ឃើញ​មាន​កីឡាករ Gabriel Jesus,  Cassio,  Fagner  Miranda, Pedro Geromel និង Thiago Silva  ជា​ដើម។

ប្រេស៊ីល​ត្រូវ​មាន​ភារកិច្ច​លេង​មិត្តភាព​កម្ដៅ​សាច់​ដុំ​មួយ​ប្រកួត​ទៀត​​នៅ​ថ្ងៃ​អាទិត្យ​នេះ ជាមួយ​អូទ្រីស ក្នុង​ទីក្រុង Vienna ប្រទេស​អូទ្រីស មុន​ពេល​ហោះ​ទៅ​ប្រទេស​រុស្សី៕ ​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់