• 2017-05-23 07:28:55
  • ប្រដាល់

​ឧកញ៉ា​ម្នាក់​ឧបត្ថម្ភ​ទឹក​ដោះ​គោ​កូន​​​​១​ឆ្នាំ​ដល់​ មឿន​ សុខហ៊ុច

  • 2017-05-23 07:28:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​និង​ជា​ម្ចាស់​ខ្សែក្រវាត់​ Max Muay Thai​ ទម្ងន់​ ៦៥គីឡូក្រាម​ មឿន​ សុខហ៊ុច​ រំភើប​ជា​ខ្លាំង​ ក្រោយ​​មាន​ការ​យក​ចិត្ត​ទុកដាក់​ដល់​កីឡាករ​ដូច​ជា​រូប​គេ​​​លោក​ឧកញ៉ា​ ស្រី​ ចាន់ថន​ អនុប្រធាន​កិត្តិយស​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ។​ ​ក្រុម​ការងារ​របស់​ឧកញ៉ា​​​​បាន​​ទៅ​សួរសុខទុក្ខ​ដល់​ផ្ទះ​កីឡាករ​ សុខហ៊ុច​ តែ​ម្ដង​ បន្ទាប់​ពី​ដឹង​ថា​ភរិយា​កីឡាករ​រូប​នេះ​ទើប​​​ឆ្លង​ទន្លេ​បាន​ប៉ុន្មាន​ថ្ងៃ​នេះ​។ ក្រុម​ការងារ​​បាន​នាំ​យក​​ទឹកដោះគោ​សម្រាប់​ប្រើ​ពេញ​មួយ​ឆ្នាំ ​និង​ថវិកា​​១០០​ដុល្លារ​ផង​ដែរ​។ នេះ​បើ​តាម​​ហ្វេសបុក​លោក​ កែវ​ សាស្រ្តា​ ដែល​ជា​ក្រុម​ការងារ​របស់​ឧកញ៉ា​ ស្រី​ ចាន់ថន៕​

រូបតំណាង

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់