• 2017-04-03 06:37:49
  • ព័ត៌មាន

ស្ដេច​ខ្មោច​ The Undertaker ​ចូល​និវត្តន៍​ហើយ?

  • 2017-04-03 06:37:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​​​សង្វៀន​ WWE ​​​អ្នក​កីឡាកាស​​​​​ជើង​ចាស់​ The Undertaker ​​​រហស្សនាម "ស្ដេច​ខ្មោច​" បាន​វាយ​ចាញ់​ ​Roman Reigns ​​ក្នុង​ព្រឹត្តិការណ៍​ WrestleMania 33 ​កាល​ពី​ព្រឹក​មិញ។

​ក្រោយ​ការ​បរាជ័យ​នេះ​ The Undertaker ​បាន​ដោះ​អាវ​ធំ​ ​​​​ស្រោម​ដៃ ​និង​ដោះ​មួក​ចេញ​ ថែម​ទាំង​​លើក​ដៃ​អរគុណ​អ្នកគាំទ្រ​មុន​នឹង​ចាក​ចេញ។ ​ទោះ​​ជា​យ៉ាង​ណា ​ពុំ​ទាន់​មាន​ការ​ប្រកាស​ផ្លូវការ​ថា ​អ្នក​កីឡាកាស​វ័យ​៥២​ឆ្នាំ​រូប​នេះ​ ចូល​និវត្តន៍​នោះ​​ទេ ​ប៉ុន្តែ​អ្នកគាំទ្រ​ជា​ច្រើន​ ជឿ​ថា​​ស្តេច​​ខ្មោច​ បាន​​បញ្ចប់​​អាជីព​ត្រឹម​ប្រកួត​នេះ​ហើយ ​ខណៈ​ដែល​អ្នក​​លេង​បណ្តាញ​សង្គម​ Twitter ​ជា​ច្រើន​ បាន​បង្ហោះ​រូប​អរគុណ​ដល់​អ្នក​កីឡាកាស​រូប​នេះ​ ​ដែល​បាន​កំដរ​អារម្មណ៍​​របស់​ពួកគេ​ តាំង​ពី​តូច​មក​អស់​រយៈពេល​ជាង​២​ទសវត្សរ៍។

The Undertaker ​បាន​ប្រកប​អាជីព​ជា​អ្នក​កីឡាកាស​តាំង​ពី​ឆ្នាំ​១៩៨៤ ​និង​បាន​ចុះ​កុងត្រា​នៅ​សង្វៀន​ WWE ​តាំង​ពី​ឆ្នាំ​១៩៩០ ​រហូត​ដល់​បច្ចុប្បន្ន។ ​​រយៈពេល​២៧​ឆ្នាំ ​អ្នក​កីឡាកាស​រូប​នេះ​ ​ធ្លាប់​ឈ្នះ​ក្រវាត់​ទម្ងន់​ធ្ងន់​​ពិភពលោក WWE ​៣​ដង និង​ឈ្នះ​ Royal Rumble កាល​ឆ្នាំ​២០០៧​​ ផង​ដែរ៕

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

មតិយោបល់