• 2017-04-03 02:27:42
  • ព័ត៌មាន

John Cena សុំ​មិត្ត​ស្រី Nikki រៀប​ការ​នៅ​សង្វៀន​ WrestleMania

  • 2017-04-03 02:27:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

John Cena ទី​បំផុត​បាន​សារភាព​សុំ​មិត្ត​ស្រី​យូរ​ឆ្នាំ​របស់​ខ្លួន Nikki Bella រៀប​ការ​នៅ​សង្វៀន​ WrestleMania 33។

Nikki Bella និង John Cena

ការ​សុំ​រៀបការ​របស់​អ្នក​កីឡាកាស​ជនជាតិ​អាមេរិក​ធ្វើ​ឡើង​បន្ទាប់​ពី គូ​ស្នេហ៍​ទាំង​ពី​បាន​ផ្ដួល​​គូ​ប្រកួត​ The Miz និង​ប្រពន្ធ​របស់​គេ​ នាងMaryse។ John និង​ Nikki គឺ​ជា​មិត្ត​រួម​អាជីព​លើ​សង្វៀន​ និង​​ក្រោយ​មក​មាន​ទំនាក់​ទំនង​ស្នេហា​ប្រមាណ​៥​ឆ្នាំ​មក​ហើយ។

បុរស​វ័យ​៣៩​ ឆ្នាំ​ ធ្លាប់​និយាយ​ជា​ចំហ​ថា​នឹង​មិន​រៀបការ​ ហើយ​យក​កូន​ទេ​ តែ​យ៉ាង​ណា​ក៏​ដោយ​គ្រប់​យ៉ាង​ខុស​ការ​អះអាង​ ក្រោយ​រូប​គេ​បាន​លុតជង្គង់​លើ​សង្វៀន​ចំពោះ​មុខ​អ្នក​គាំទ្រ ហើយ​សុំ​មិត្ត​ស្រី​រៀប​ការ និង​ទទួល​បាន​ចម្លើយ​យល់​ព្រម​ពី​នាងNikki៕

ប្រភព៖ Foxnews ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់