• 2017-02-13 07:10:02
  • ព័ត៌មាន

John Cena ​បាត់​បង់​ខ្សែ​ក្រវាត់​ WWE ​អស់​​ឱកាស​ជួប​ Randy Orton

  • 2017-02-13 07:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​កីឡា​កាស​ John Cena ​បាន​បាត់​បង់​ខ្សែ​ក្រវាត់ WWE ​​​របស់​ខ្លួន​ ​​ក្នុង​ការ​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​​នៅ​ព្រឹត្តិការណ៍​ ​Elimination Chamber 2017​ ​​(វាយ​ក្នុង​ទ្រុង) ​នៅ​រដ្ឋ​ Arizona​ ​សហរដ្ឋ​អាមេរិក​ កាល​ពី​យប់​មិញ។

John Cena ដេក​លើ​សង្វៀន

អ្នក​កីឡា​កាស​ វ័យ​២៩​ឆ្នាំ​ Bray Wyatt ​បាន​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ WWE ​ថ្មី​ ក្រោយ​វាយ​ឈ្នះ​ AJ Styles, John Cena, The Miz, Dean Ambrose និង​​ Baron Corbin។ John Cena ​ក្នុង​នាម​ជា​ម្ចាស់​​ការពារ​​ក្រវាត់​ WWE ​បាន​ត្រឹម​តែ​ដល់​វគ្គ​៣​នាក់​ចុង​ក្រោយ​ប៉ុណ្ណោះ។

ចំណែក​ឯ​ Randy Orton ​ដែល​ឈ្នះ​​នៅ​ព្រឹត្តិការណ៍ Royal Rumble 2017 ​កន្លង​ទៅ ​ក៏​បាន​ប្រកួត​​លក្ខណៈ​ Singles Match ​ផង​ដែរ ដោយ​វាយ​ឈ្នះ​ Luke Harper។ ​ដូច្នេះ​ Bray Wyatt ​នឹង​ត្រូវ​ជួប​ Randy Orton ​នៅ​ព្រឹត្តិការណ៍​ធំ ​WrestleMania 33 ​នៅ​​ដើម​ខែ​មេសា​​ ខាង​មុខ៕

Bray Wyatt ​បាន​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ WWE ​ថ្មី​
Randy Orton វាយ​ឈ្នះ​ Luke Harper សម្រាប់​ប្រកួត​ Singles Match

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Mirror ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

មតិយោបល់
អត្ថបទថ្មី