• 2017-02-13 01:29:35
  • ប្រដាល់

សប្តាហ៍​ក្រោយ មឿន​ សុខ​ហ៊ុច ចេញ​ទៅវ៉ៃ​ដណ្តើម​​ខ្សែ​ក្រវាត់​មាស​នៅ​ថៃ​ ទាំង​មាន​ទំនុក​ចិត្ត​ខ្ពស់​

  • 2017-02-13 01:29:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រដាល់​ទាត់​ធ្ងន់ មឿន សុខ​ហ៊ុច ត្រូវ​ហោះ​ទៅ​ទឹក​ដី​​ថៃ​នា​ថ្ងៃ​ទី​២៣ ខែ​​កុម្ភៈ ឆ្នាំ​២០១៧ នេះ​ ដើម្បី​ត្រៀម​ជួប​ជើង​ខ្លាំង​​៣​រូប​ទៀត​ក្នុង​​កម្មវិធី​ដណ្ដើម​ខ្សែ​ក្រវាត់​មាស Max Muay Thai ​នា​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។

មឿន សុខ​ហ៊ុច

​​ម្ចាស់​ខ្សែ​ក្រវាត់​ប្រាក់ Max Muay Thai ​ម៉ឺន សុខហ៊ុច ​​បាន​ប្រាប់​​ថា ​បេក្ខភាព​​៣​​រូប​ផ្សេង​ទៀតសុទ្ធ​តែ​ជា​ជើង​ខ្លាំង។ មុន​ពេល​ពួក​គេ​ឈ្នះ​ខ្សែ​ក្រវាត់​ប្រាក់​រៀង​ៗ​ខ្លួន ពួក​គេ​បាន​ផ្តួល​កីឡាករ​ម្ចាស់​ផ្ទះ​ថៃ​ជា​ច្រើន​រូប។ ដូច្នេះ​ច្បាស់​ណាស់​ ពួក​គេ​មិន​មែន​ជា​ដៃ​គូ​ងាយ​ស្រួល​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ រូប​គេ​ក៏​សង្ឃឹម​ទទួល​បាន​លទ្ធផល​ល្អ​ដែរ​ ពី​ព្រោះ​រូប​គេ​បាន​ដឹង​ពី​​​ចំណុច​ខ្សោយ​​​របស់​ពួក​គេ​ដែរ​។ ​​ពួក​គេ​​មិន​​ល្អ​គ្រប់​ដប់​​ពេក​ឡើយ ជា​ពិសេស​ជើង​ក្រោម អីចឹង​ហើយ​ទើប​បាន​ជា​រូប​គេ​សង្ឃឹមទទួល​បាន​លទ្ធផល​​ល្អ​។

​អ្នក​ប្រដាល់​រូប​នេះ​​បន្ថែម​ថា ​រូប​គេ​បាន​ដឹង​សមត្ថភាព​កីឡាករ​ទាំង​នោះ​តាម​ការ​​មើល​វីដេអូ​ប្រកួត​កន្លង​​មក។ ដើម្បី​ឡើង​ទៅ​វ៉ៃ​ក្នុង​ទឹក​ដី​នេះ​ រូប​គេ​​បាន​​បង្កើន​​ការ​ហ្វឹកហាត់​​រហូត​​ក្នុង​នោះ​ រត់​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ និង​ហាត់​ឡាំ​ជា​មួយ​មិត្ត​រួម​ក្លឹប​ថ្មី ផាន់​ ​គ្រាន់ ​ជា​ដើម។

មឿន សុខហ៊ុច និង​បេក្ខភាព ៣​រូប​ទៀត​

​​ខ្សែ​ក្រវាត់​ប្រាក់​ដែល​ មឿន សុខ​ហ៊ុច បាន​ប្រកួត​ឈ្នះ​គឺ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៦ ខណៈ​ប្រាក់​រង្វាន់​មាន​ចំនួន២០​ម៉ឺន​បាត​ ។ ចំណែក​​​ខ្សែក្រវាត់​​មាស​​​ដែល​​ ខុស​​ហ៊ុច ត្រូវ​ទៅ​ដណ្ដើម​នៅ​ចុង​ខែ​​​នេះ​មាន​ប្រាក់​រង្វាន់​រហូត​ដល់​ទៅ​១​លាន​បាត៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់