• 2023-02-03 06:50:31
  • ព័ត៌មាន

ឥណ្ឌូនេស៊ីតែងតាំងគ្រូបង្វឹក U22 ថ្មី សម្រាប់ត្រៀមព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា

  • 2023-02-03 06:50:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានប្រកាសតែងតាំង លោក Indra Sjafri មកកាន់តួនាទីជាគ្រូបង្វឹកដឹកនាំក្រុមU22ឥណ្ឌូនេស៊ី ដើម្បីត្រៀមចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

លោក Indra Sjafri គឺជានាយកបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ហើយលោកត្រូវបានសម្រេចការតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម២២ឆ្នាំ ដោយផ្អែកលើលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ PSSI កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

Indra Sjafri ជាគ្រូបង្វឹកសញ្ជាតិឥណ្ឌូនេស៊ីផ្ទាល់ ហើយកាន់អាជ្ញាប័ណ្ណគ្រូបង្វឹក កម្រិត Pro License។ លោកត្រូវបានចាត់ទុកថា ជាគ្រូបង្វឹកដែលធ្វើការងារច្រើនជាមួយយុវជនឥណ្ឌូនេស៊ី ជាក់ស្ដែងលោកធ្លាប់ជាគ្រូបង្វឹកតាំងពីក្រុមថ្នាលយុវជន U16, U19 និង U23។

កាលពីឆ្នាំ២០១៩ លោកធ្លាប់បានដឹកនាំ U22 ឥណ្ឌូនេស៊ី ឈ្នះជើងឯកពានយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម២២ឆ្នាំ (AFF U22 Championship) ធ្វើឡើងនៅទឹកដីកម្ពុជាផងដែរ ហើយនៅឆ្នាំដដែលនោះ លោកបានដឹកនាំក្រុម U22 ឥណ្ឌូនេស៊ី ឱ្យទទួលបានមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ ធ្វើឡើងនៅប្រទេសហ្វីលីពីន៕

មតិយោបល់