• 2023-02-02 07:40:25
  • ព័ត៌មាន

វិញ្ញាសា "គុនខ្មែរ" ចំនួន១៩​ នឹងដាក់ចូលប្រកួតនៅស៊ីហ្គេមលើកទី៣២​ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

  • 2023-02-02 07:40:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធគុនខ្មែរអន្តរជាតិ បាន​ប្រកាស​ថា បន្ទាប់​ពី​ការ​ប្រជុំ​ពិសេស​ រវាង​ប្រទេសទាំង៨ បានសម្រេចអនុម័តលើវិញ្ញាសារចំនួន១៩​ ដើម្បីដាក់ចូលប្រកួតនៅស៊ីហ្គេមលើកទី៣២​ ឆ្នាំ២០២៣។

ក្នុង​នោះ មាន១១​ប្រភេទ​ទម្ងន់សម្រាប់​បុរស និង​៦​ប្រភេទ​ទម្ងន់​សម្រាប់​នារី បូក​ទាំងវិញ្ញាសា ​គុន​គ្រូបុរស​ និង​ គុន​គ្រូនារី​​ សរុបមាន១៩វិញ្ញាសា ដើម្បីដាក់​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេមលើកទី៣២។

សម្រាប់លទ្ធផលនៃកិច្ចប្រជុំដែលបានសម្រេចគឺ​មាន​ចំនួន ៨ប្រទេសនៅតំបន់អាស៊ាន ដែល​នឹង​ចូល​រួម​មានដូចជា៖ ថៃ, ឡាវ,ម៉ាឡេស៊ី​, មីយ៉ាន់ម៉ា​,ឥណ្ឌូណេស៊ី​,ហ្វីលីពីន​,វៀតណាម រួម​ទាំងកម្ពុជា និងបានគាំទ្រ អនុម័តជាឯកច្ឆ័ន្ទប្រើ​ឈ្មោះ ​«​គុន​ខ្មែរ»​ ដោយ​មិន​មាន​ការ​កែប្រែសម្រាប់​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕

មតិយោបល់