• 2023-01-20 11:41:42
  • ព័ត៌មាន

ទោះ​ជា​ឈ្នះ Spurs គ្រូ Man City នៅ​តែ​រិះគន់​អ្នក​គាំទ្រ​របស់​ខ្លួន

  • 2023-01-20 11:41:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola អ្នក​ចាត់ការ​ក្លឹប Manchester City បាន​រិះគន់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា មិន​បាន​ផ្ដល់​ការ​គាំទ្រ​គ្រប់គ្រាន់​ទៅ​កាន់​ក្រុម​កីឡាករ​ ទោះ​ជា​ពួក​គេ​យក​ឈ្នះ​ក្លឹប Tottenham Hotspur ក្នុង​លទ្ធផល ៤-២ក៏​ដោយ។

Man City បាន​បើក​ទ្វា​កីឡដ្ឋាន​ Etihad របស់​ខ្លួន​ដើម្បី​ស្វាគមន៍ Spurs តែ​នៅ​តង់​ទី១ ខាង Spurs បាន​ធ្វើ​ការ​នាំ​មុខ​ក្នុង​លទ្ធផល ២-០ លុះ​ចូល​តង់​ទី២ ទើប​ Man City ស៊ុត​ ៤គ្រាប់​ ដើម្បី​យក​ឈ្នះ Spurs។

ដោយ​បង្ហាញ​ក្ដី​មិន​សប្បាយ​ចិត្ត​ជាមួយ​អ្នក​គាំទ្រ​លោក Pep បាន​លើកឡើង​ថា៖ «អ្នក​គាំទ្រ​របស់​យើង​ស្ងាត់​ជ្រាប​រយៈពេល ៤៥នាទី។ ខ្ញុំ​ចង់​បាន​អ្នក​គាំទ្រ​របស់​ខ្ញុំ​មក​វិញ»។

«ពួក​គេ​ស្រែក​ចំអក​យើង ពេល​យើង​លេង​ចាញ់»។ នេះ​ជា​ការ​បន្ថែម​របស់​លោក។

សូម​បញ្ជាក់​ផង​ដែរ​ថា Man City កំពុង​តែ​ឈរ​លេខ ២ ជាមួយ​នឹង ៤២ពិន្ទុ ក្រោម​ Arsenal ចំនួន ៤៧ពិន្ទុ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់