• 2023-01-12 11:10:40
  • ព័ត៌មាន

Wout Weghorst គ្រោង​ផ្ដាច់​កុងត្រា​ជាមួយ​ក្លឹប​ទួរគី ដើម្បី​មក​លេង​នៅ Man Utd

  • 2023-01-12 11:10:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ហុល្លង់ Wout Weghorst គ្រោង​ផ្ដាច់​កុងត្រា​ជាមួយ​ក្លឹប​ទួរគី Besiktas ដើម្បី​មក​លេង​ជាមួយ​នឹង​ក្លឹប Manchester United ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sky Sports

តាម​ពិត​ទៅ Weghorst ជា​កីឡាករ​របស់​ក្លឹប​អង់គ្លេស​ Burnley ទេ តែ​គេ​ទៅ​លេង​នៅ​ Besiktas ក្នុង​កុងត្រា​ខ្ចី​ជើង​ចាប់​តាំង​ពី​ឆ្នាំ២០២២​មក។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា កីឡាករ​ហុល្លង់​រូប​នេះ​នឹង​ផ្ដាច់​កុងត្រា​ជាមួយ​ក្លឹប Besiktas នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មុន​ពេល​នឹង​ធ្វើ​ដំណើរកាន់​ទីក្រុង​មេនឆេស្ទើរ ស្រប​ពេល​ដែល​ភាគី​ទាំង​ពីរ​ព្រមព្រៀង​ជា​គោលការណ៍​ជាមួយ​គ្នា​ទៅ​ហើយ។ កីឡាករ​វ័យ ៣០ឆ្នាំ​រូប​នេះ​គ្រោង​នឹង​លេង​នៅ Man Utd រហូត​ដល់​ចប់​រដូវ​កាល​ ២២/២៣។

ក្រោយ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo ចាកចេញ​ពី​ក្លឹប Manchester United លោក Erik Ten Hag ដែល​ជា​អ្នក​ចាត់ការ​ក្លឹប​បិសាច​ក្រហម​កំពុង​តែ​ស្វះស្វែង​រក​ខ្សែ​ប្រយុទ្ធ​ដើម្បី​ជំនួស​តំណែង​ Ronaldo៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់